Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យឯកជន៖ តុលាការពារណិជ្ជកម្ម នឹងធ្វើឲ្យអ្នករកស៊ីមានទំនុកចិត្តមកលើប្រព័ន្ធយុត្តិធម៌

spot_img

ភ្នំពេញ៖ បច្ចុប្បន្ននេះ កម្ពុជា កំពុងពន្លឿនរៀបចំបង្កើតតុលាការពាណិជ្ជកម្មឲ្យបានចេញនៅឆ្នាំ ២០២៣។​​ក្រសួងយុត្តិធម៌ និងដៃគូពាក់ព័ន្ធ កំពុងពន្លឿនការរៀបចំបង្កើតតុលាការពាណិជ្ជកម្មនេះជាលើកដំបូង ឲ្យបានកើតឡើងជាផ្លូវការ ដើម្បីផ្តល់ទំនុកចិត្ត កាន់តែខ្លាំងឡើង ដល់អ្នកធុរកិច្ចជាតិ និងអន្តរជាតិ ទៅលើប្រព័ន្ធតុលាការ ដែលមានឯកទេស ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ប្រកបដោយតម្លាភាព និងយុត្តិធម៌។

ក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានសហការជាមួយការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា រៀបចំសិក្ខាសាលាស្ដីពី «ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សភាពាណិ ជ្ជកម្មកម្ពុជា និងចៅក្រម សិស្សចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការផងដែរ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា តុលាការពារណិជ្ជកម្មនេះ នឹងធ្វើឲ្យអ្នករកស៊ីមានទំនុកចិត្តមកលើប្រព័ន្ធយុត្តិធម៌។ ឧកញ៉ា បានបន្តថា ស្របពេលដែលកម្ពុជាមិនទាន់មានតុលា​ការពាណិជ្ជកម្ម ពាណិជ្ជករដែលមានបញ្ហាត្រូវប្ដឹងផ្ដល់ពាក់ព័ន្ធវិវាទក្នុងមុខជំនួញរបស់ខ្លួន ត្រូវប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ត ខណៈដែលសាលាដំបូងរាជធានី-ខេត្ត មានសំណុំរឿងច្រើនដែលកំពុងកាត់ក្ដីនោះម្ល៉េះហើយ ហាក់មានភាពយឺតយ៉ាវ និងបង្កការលំបាកមួយចំនួនដល់ពាណិជ្ជករ ដូច្នេះហើយការបង្កើតឲ្យមានតុលាការពាណិជ្ជកម្ម គឺជារឿងមួយដ៏សំខាន់បំផុត។

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការបង្កើតតុលាការមួយនេះ ដើម្បីបង្កើនជំនឿទុកចិត្ដ ពីអ្នកវិនិយោគ តាមរយៈបង្កើនគុណភាពនៃសេវា ក្នុងការដោះស្រាយសំណុំរឿងក្ដី ទៅតាមជំនាញនីមួយៗ ដែលចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿងតុលាការ តាមរយៈដំណើរការនីតិវិធីបានលឿនជាងមុន។

គួរបញ្ជាក់ថា តុលាការពាណិជ្ជកម្ម នឹងជួយសម្រួល ដោះស្រាយនូវរាល់វិវាទពាណិជ្ជកម្ម ដែលអាចកើតមាន ដោយសារកាលពីពេលកន្លងទៅ ក៏ដូចជាពេលលបច្ចុប្បន្ន រឿងវិវាទធ្វើជំនួញ និងពាណិជ្ជកម្ម ត្រូវបានកើតមានជាបន្តបន្ទាប់ រហូតមានអ្នកខ្លះធ្វើការប្ដឹងផ្តល់ដល់ប្រព័ន្ធតុលាការ ដូចជា ករណីរំលោភលើកម្មសិទ្ធិបញ្ញា, ការប្រជែងយកទីផ្សារដោយគ្មានតម្លាភាព, ការមិនគោរពលើកិច្ចសន្យាទទួលទិញ-លក់ ឬការក្លែងឈ្មោះម៉ាកយីហោនៃផលិតផលជាដើម៕

spot_img
×