Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលរាជធានីខេត្ត ប្រើប្រាស់អំពូលវៃឆ្លាតតាមដងផ្លូវ ហើយអាចបញ្ជាទិញពីរោងចក្រមីនីបៀតបស់ជប៉ុន ដែលផលិតនៅស្រុកស្រាប់

spot_img

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអភិបាលរាជធានីខេត្ត ប្រើប្រាស់អំពូលវៃឆ្លាតតាមដងផ្លូវ ដើម្បីសន្សំការចំណាយអគ្គិសនី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អំពូលវៃឆ្លាត ដាក់តាមដងផ្លូវ គឺអាចបញ្ជាទិញពីរោងចក្រមីនីបៀតបស់ជប៉ុនដែលផលិតនៅស្រុកយើងស្រាប់ »។ សម្តេចបានបញ្ជាក់ថា«អំពូលវៃឆ្លាត គឺប្រសិនបើនៅលើដងផ្លូវដ៏វែង ហើយមិនមានឡានបរកាត់អំពូលនោះនឹងបន្ថយពន្លឺហើយនឹងកាត់បន្ថយការប្រើប្រាស់អគ្គិសនី»។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នេះជាថាមពលស្អាតដោយកម្ពុជាបានខិតខំ ថាមពលស្អាតនេះមកដល់ពេលនេះយើងមានរហូតទៅដល់ជាង៦០ភាគរយនៃថាមពលស្អាតដែលកើតចេញពីវារីអគ្គិសនី ពីពន្លឺព្រះអាទិត្យ»។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «អាចចាត់ទុកកម្ពុជា ជាប្រទេសមួយ ដែលទទួលថាម​ពលស្អាត»។

សម្តេចតេជោ លើកឡើងថា សមិទ្ធិផលទាំងអស់នេះ បានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា «យើងមិនត្រឹមតែពង្រីកក្រុមហ៊ុនរបស់ជប៉ុន ដែលមានស្រាប់ទេ យើងត្រូវទាក់ទាញក្រុមហ៊ុនដទៃទៀត»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការរីករាយដែលទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនមានការកើនឡើងផងដែរ។ សម្តេចបានបញ្ជាក់ថា «ទំនាក់ទំនងសេដ្ឋកិច្ចល្អ គឺកាន់តែជំរុញទំនាក់ទំនងការទូតកាន់តែរឹងមាំ»។

ជាមួយគ្នានេះសម្តេចតេជោ ក៏បានបញ្ជាក់ថា«ឯកឧត្តម កែវ រតនៈ នឹងនាំអគ្គនាយកក្រុមហ៊ុន មីនីបៀជប៉ុនទៅកាន់ខេត្តពោធិ៍សាត់ ដោយគ្រោងបង្កើតរោងចក្រអគ្គិសនីផលិតដោយពន្លឺព្រះអាទិត្យកំលាំងរហូតដល់ជាង៩០មេហ្គាវ៉ាត់»៕

spot_img
×