Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ប៉ូលិស​ថៃ​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​ប្រណីត, ខុន ១១កន្លែង របស់​ក្រុម​ម៉ាហ្វីយ៉ា​ចិន រឹបអូស​លុយ និង​រថ​យន្ត​ទំនើប​ៗ​ជាច្រើន​គ្រឿង

spot_img

ប៉ូលិសថៃ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឆ្មក់ចូលឆែកឆេរផ្ទះប្រណីត និងខុនដូ ចំនួន១១ទីតាំង របស់ពួកមូលធនចិន ដែលត្រូវបានចោទប្រកាន់ជាប់ពាក់ព័ន្ធក្នុងអាជីវកម្ម «ប្រផេះ» នៅក្នុងប្រទេសថៃ។

តាមរយៈការឆែកឆេរផ្ទះប្រណីតចំនួន៣ ដែលក្រុមម៉ាហ្វីយ៉ាចិន យកធ្វើជាលំនៅឋាន នៅតំបន់ Soi La Salle ក្នុងតំបន់ Bang Na ទីក្រុងបាងកក ប៉ូលិសបានរឹបអូសរឹបអូស​រថយន្ត​ទំនើបៗ១០គ្រឿង, ថ្នាំញៀន​ជាច្រើន​ដែល​មាន​ស្លាក​អក្សរ​ចិន បារី​ចិន និង​ស្រា​រត់ពន្ធ​មួយចំនួន ទូ​សុវត្ថិភាព​ចំនួន​បី បារី​អេឡិចត្រូនិក និង​ឧបករណ៍​លេង​ម៉ា​ចុង​ និងព្រម​ទាំង​កាបូប​សម្លៀក​បំពាក់​ម៉ាក​យីហោ​មួយ​ចំនួនទៀត ដែលនឹងត្រូវត្រួតពិនិត្យបន្ថែម។

ដោយឡែក នៅខុនដូប្រណីតមួយកន្លែងទៀត នៅតំបន់ Charoen Nakhon សមត្ថកិច្ចបានដកហូត​លុយ​, ប័ណ្ណ​កម្មសិទ្ធិ​, សម្ភារ​ប្រើប្រាស់​, រថយន្ត Porsche 911 មួយគ្រឿង​, រថយន្ត Mercedes-Benz G calss ពីរ​គ្រឿង និង Toyota Alphard ពណ៌​ស​មួយគ្រឿង និងរឹបអូសផ្ទះជួលមួយខ្នងដែលមានតម្លៃប្រហែល ១០០ លានបាត។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ផ្ទះប្រណិតនីមួយៗនៅ Lasalle មានតម្លៃជាង ៥០ លាន ឬច្រើនជាងនេះ ដែលមានជនជាតិចិនចូលមកទិញ ដើម្បីស្វាគមន៍ប្រជាជនចិនដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ​ហើយក៏មាន​អ្នក​មើល​ថែ​សម្អាត​ផ្ទះ​ជូន​ផងដែរ។ បន្ថែមពីលើនេះ មុននេះ គេបានរកឃើញថា មានអ្នកទេសចរចិនមួយក្រុមដែលមានទំនាក់ទំនងនឹងហាង Jin Ling មក​លេង​បៀរ និង​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ប្រណីត​ទាំងនោះ។

លោក Torsak Sukvimol អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ក្រុមមូលធនចិនទាំងនោះ បានដំណើរការអាជីវកម្មទាក់ទងនឹងទេសចរណ៍ដ៏ទូលំទូលាយ ដែលរួមមានការរៀបចំកញ្ចប់ដំណើរកម្សាន្តទៅកាន់ប្រទេសថៃ សម្រាប់ភ្ញៀវទេសចរចិនដែលមានទ្រព្យសម្បត្តិ ការផ្តល់សេវារថយន្តក្រុងដឹកពួកគេទៅកាន់កន្លែងកម្សាន្ត និងកន្លែងលេងល្បែងស៊ីសង។

លោក Torsak បាននិយាយថា ប៉ូលិស និងមន្ត្រីមកពីក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន នឹងធ្វើដំណើរទៅកាន់ទីក្រុង Hua Hin ដើម្បីរឹបអូសយកយន្តហោះឯកជនមួយគ្រឿង ដែលត្រូវបានចោទប្រកាន់ថាជា កម្មសិទ្ធិរបស់លោក Chaiyanat Kornchayanant ហៅថា “Tohao” ជាពាណិជ្ជករជនជាតិចិនដែលមានទំនាក់ទំនងជាមួយអាជីវកម្ម “ប្រផេះ” នេះ។

Chaiyanat ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​បុគ្គល​សំខាន់​ក្នុង​រង្វង់​ជំនួញ​ចិន ​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជា​ចម្បង​នៅ​ទីក្រុង​បាងកក។ បច្ចុប្បន្ន​ជន​នេះ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន។

Chaiyanat ដែលរស់នៅប្រទេសថៃជាង២០ឆ្នាំ និងមានប្រពន្ធជាជនជាតិថៃ ត្រូវបានគេនិយាយថា បានបណ្តុះទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនយោបាយថៃមួយចំនួន ដែលត្រូវបានដឹងថា​បានចំណាយលុយសូកប៉ាន់ពួកគេ ៣លានបាត ដើម្បីដំណើរការអាជីវកម្មខុសច្បាប់ក្នុងចំណោមនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×