Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ ព្រមានអំពីភាពវឹកវរ នៅក្នុងសង្គម

spot_img

បុរីញូវយ៉ក៖ ជាមួយនឹងការធ្លាក់ចុះប្រាក់ឈ្នួល នៅ ឆមាសទី១ នៃឆ្នាំ២០២២ កំពុងតែធ្វើឲ្យអង្គការសហប្រជាជាតិ មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីភាពចលាចល នៅក្នុងសង្គម។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ថា អង្គការពលកម្មអន្ដរជាតិ បានបញ្ជាក់ ថា ប្រាក់ឈ្នួលពិតប្រាកដ បានធ្លាក់ចុះ រហូតដល់០,៩ភាគរយ នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២២។

ទីភ្នាក់ងារពលកម្មរបស់អង្គការសហប្រជាជាតិ បានព្រមាន ថា ប្រាក់ឈ្នួលរបស់ពិភពលោក បានធ្លាក់ចុះខ្លាំងជាលើកទី១ នៅក្នុងឆ្នាំ២០២២ ចាប់តាំងពីមានវិបត្ដិហិរញ្ញវត្ថុសកល ខណៈការកើនឡើង នៃការចំណាយលើជីវិភាពរស់នៅប្រចាំ។ បញ្ហានេះ ក៏កំពុងតែគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដល់វិសមភាព និង ជំរុញឱ្យមានចលាចល នៅក្នុងសង្គម។

អង្គការពលកម្មអន្ដរជាតិ ហៅកាត់ ILO បានបញ្ជាក់ នៅក្នុងរបាយការណ៍ប្រាក់ឈ្នួលនៅលើពិភពលោកចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ថា ប្រាក់ឈ្នួលប្រចាំខែ បានធ្លាក់ចុះ ០,៩ភាគរយ នៅក្នុងលក្ខខណ្ឌជាក់ស្តែង នៅឆមាសទី១ នៃឆ្នាំ២០២២ ដែលជាកំណើនប្រាក់ឈ្នួលអវិជ្ជមាន ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨មក។ ក្រុមមានប្រាក់ចំណូលទាប ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស ក្រោយការបាត់បង់ប្រាក់ឈ្នួលដ៏សំខាន់ នៅក្នុងអំឡុងពេលមានការរាតត្បាត ពីជំងឺកូវីដ-១៩។

លោក ហ្គីលប៊ឺត អេហ្វ ហ៊ុងបូ (Gilbert F Houngbo) អគ្គនាយក អង្គការពលកម្មអន្ដជាតិ បានបញ្ជាក់ថា ការធ្លាក់ចុះប្រាក់ឈ្នួលពិតប្រាកដ ទំនងជានឹងបន្តទៅមុខ ដោយគ្មានការឆ្លើយតបខាងគោលនយោបាយ កំណត់ ដោយរដ្ឋាភិបាល។ បញ្ហានេះ នឹងបង្កើននូវប្រូបាប៊ីលីតេ (Probability) សម្រាប់ការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែធ្ងន់ ដែលជាហានិភ័យ កាន់តែអាក្រក់ទៅៗ ដោយសារគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹង ត្រូវបានអនុម័ត ដោយធនាគារកណ្តាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីកាត់បន្ថយអតិផរណា»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×