Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ចាប់ផ្តើមហើយពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូនេះ នៅកោះពេជ្រ

spot_img

ភ្នំពេញ៖ ក្រោយផ្អាករយៈពេល២ឆ្នាំ​ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ បានចាប់ផ្ដើមឡើងវិញហើយបន្ទាប់ពីមានភាពធូរស្បើយ។

សមាគមអ្នកសាងសង់កម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានឱ្យដឹងថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំ ២០២២នេះ រៀបចំឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២២នេះ នៅសាលពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍នេះ នឹងដាក់បង្ហាញនូវសម្ភារៈបរិក្ខាសំណង់ គ្រឿងចក្រ អចលនទ្រព្យ ធនាគារ និងផ្សេងៗទៀតដែលពាក់ព័ន្ធ នឹងវិស័យសំណង់និងអចលនទ្រព្យ  ។ ក្រុមហ៊ុនចូលក្នុងព្រឹត្តិការណ៍ មិនមែនមានតែក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានក្រុមហ៊ុនបរទេសជាច្រើន នឹងចូលរួមផងដែរ ដូច្នេះវាឱកាសក្នុងការពង្រីកទីផ្សារសំណង់ និងការជំរុញឱ្យវិស័យនៅកម្ពុជាមានសកម្មភាពកម្រើកឡើងមួយកម្រិតផងដែរ ។

បើតាមអ្នករៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ពួកគេរំពឹងថា នឹងទទួលបានការគំាទ្រ និងចូលរួមទស្សនាបានច្រើនពីអ្នកពាក់ព័ន្ធ ក្រោយពីបានផ្អាកអស់រយៈពេល២ឆ្នាំកន្លង ដោយសារតែកូវីដ១៩ មិនអាចជួបជុំប្រមូលផ្ដុំមនុស្ស​ច្រើនបាន​។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា  ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកអភិវឌ្ឍន៍សំណង់ និងអ្នកផ្គត់ផ្គង់បរិក្ខាសំណង់ នៅក្នុងប្រទេសកម្ពុជា ព្រោះជាឱកាស ក្នុងការកសាងបណ្ដាញ ទំនាក់ទំនងធុរកិច្ចនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ៕

spot_img
×