Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធលោក ជា ពេជ្រ អតីតប្រធានព្រះរាជអាជ្ញា ខេត្តរតនគីរី ស្នើសុំឲ្យឯកឩត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ដល់រូបគាត់ផង

spot_img

ភ្នំពេញ ÷ ប្រពន្ធរបស់អតីតព្រះរាជអាជ្ញាខេត្តរតនគិរី លោក ជា ពេជ្រ បរិហារលោក ជា ពេជ្រ ចេះដឹងច្បាប់ តែប្រព្រឹត្តផិត និងបន្លំលក់អចលនវត្ថុក្នុងចំណងអាពាហ៍ពិពាហ៍យកលុយតែឯង, របូតពីតំណែងហើយ ហេតុអ្វីក៏មានតួនាទីវិញនៅសាលាឧទ្ធរណ៍វិញ ទាំងមិនទាន់ដោះស្រាយទង្វើផិត?!

លោកស្រី ហ៊ាន លក្ខិណា បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា អ្នកស្រីនិងប្តីរបស់គាត់លោក ជា ពេជ្រ បានរៀបការនឹងគ្នារយៈពេលជិត២០ឆ្នាំមកហើយ ដោយមានចំណងដៃកូនប្រុសស្រីចំនួន២នាក់ផងដែរ។ អ្នកស្រីបានបន្តឲ្យដឹងទៀតថា ដំបូងឡើយប្តីរបស់គាត់រៀនផ្នែកច្បាប់ ហើយអ្នកស្រីនិងម្តាយដែលជាអ្នករកស៊ីលក់មាស បានជួយជ្រោមជ្រែងប្តីរបស់គាត់ ឲ្យមានការងារល្អធ្វើដើម្បីកិត្តិយសគ្រួសារ ។ ដំបូងឡើយ បានជួយឲ្យប្តីរបស់គាត់ធ្វើជាក្រឡាបញ្ជី ដោយរូបគាត់និងម្តាយ មិនដែលបានទទួលយកប្រាក់ខែពីប្តីរបស់គាត់មួយរយមួយរៀលនោះឡើយ រហូតដល់ប្តីរបស់គាត់បានក្លាយជាប្រធានព្រះរាជអាជ្ញាខេត្តរតនគិរី ហើយចាប់ពីពេលនោះមក ប្តីរបស់គាត់ចាប់ផ្តើមបែកគំនិត ចេះផិតក្បត់ប្រពន្ធកូនរហូតមានការប្តឹងផ្តល់គ្នា របូតតំណែងពីប្រធានព្រះរាជអាជ្ញាខេត្តរតនគិរី ស្រាប់តែមិនទាន់ដោះស្រាយគ្នាចប់សព្វគ្រប់ផង លោក ជា ពេជ្រ ដែលជាអតីតព្រះរាជអាជ្ញាខេត្តរតនគិរី បានតំណែងថ្មីនៅសាលាឩទ្ធរណ៍ទៅវិញ ដោយអ្នកស្រីបានសូមណូមពរដល់ឯកឩត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញលោក ជា ពេជ្រ មកធ្វើការដោះស្រាយគ្នានៅចំពោះមុខផ្ទាល់គ្នា និងតតាំងគ្នាតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×