Tuesday, January 31, 2023

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ ក្នុងរយៈពេល២ថ្ងៃ

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រនិងសៅរ៍ ថ្ងៃទី២និង៣ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា, ហើយជាគម្រោងនឹងមានតំណាងទីក្រុងនិងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាននិងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។

សម្រាប់កម្មវិធីនេះជាគម្រោងនៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩០០ដល់ ១០:១៥ ព្រឹកនឹងមាន ពិធីបើកផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពិធីនោះដែរ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគមទីក្រុងនិងរដ្ឋបាលមូលដ្ឋាន ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) នឹងឡើងអានសុន្ទរកថាស្វាគមន៍ ជាមួយនិងការអានសាររបស់លោកបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការអាស៊ាន ដោយលោក Lee Yoong Yoong ប្រធាននាយកដ្ឋានកិច្ចការសហគមន៍នៃលេខាធិការដ្ឋានអាស៊ាន បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អានសុទ្ទរកថាបើកកម្មវិធីតែម្តង។

សម្រាប់ព្រឹថ្ងៃទី០២ធ្នូ ដដែល ក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានបញ្ចប់កម្មវីធី នៅម៉ោង ១០:៤៥ ដល់ម៉ោង១២:00 និងបន្តបើកកិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ«ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ដែលកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ឃូង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLG ASIAC និង AMF។

ទស្សនវិស័យរបស់រដ្ឋបាលថ្នាក់តំបន់ និងថ្នាក់ក្រោមជាតិ ដោយប្រទេសព្រុយណេ គឺលោក Awang Abdul Walid bin Haji Mataesan លេខាធិការរងអចិន្ត្រៃយ៍ (ក្រុង និងស្រុក)ក្រសួងមហាផ្ទៃព្រុយណេដារ៉ូសាឡាម ដោយប្រទេសឥណ្ឌូនេស៊ី (ក្រសួងមហាផ្ទៃ នៃប្រទេសឥណ្ឌូនេស៊ី) ។ប្រទេសកម្ពុជា (តំណាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា) ប្រទេសឡាវ | ប្រទេសម៉ាឡេស៊ី | ប្រទេសមីយ៉ាន់ម៉ា ប្រទេសភីលីពីន(សិង្ហបុរី | ប្រទេសថៃ(ប្រទេសវៀតណាម និងបញ្ចប់ដោយ
មតិបូកសរុបកិច្ចប្រជុំដោយប្រធានអង្គប្រជុំ។

សម្រាប់នៅរសៀលថ្ងៃទី០២ដដែលនឹងមានកិច្ចប្រជុំតុមូលបន្តទៀត ដោយចែកចេញជា៤ក្រុម ដែលមានទាំងកិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ាន (MGMAC 2022) ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» ។ កិច្ចពិភាក្សា លើការធ្វើហិរញ្ញប្បទាន គម្រោងដែលមានចីរភាព ដើម្បីការអភិវឌ្ឍទីក្រុង ។ កិច្ចពិភាក្សាលើការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅកម្រិតមូលដ្ឋាន ការស្វែងយល់ពីកិច្ចសហការ និងការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបន្ស៊ីគ្នារវាងផែនការអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងទីក្រុងនៅ កម្រិតប្រទេសនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅរដ្ឋបាលមូលដ្ឋានអាស៊ាន។ កិច្ចពិភាក្សា លើនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ការបង្ហាញរបាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព។

នៅរសៀលថ្ងៃដដែលនោះដែរ ក៏មានការ បន្តកិច្ចពិភាក្សាតុមូលបន្តទៀតផងដែរ ។
ដោយឡែកសម្រាប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅពេលព្រឹក តាមកម្មវិធីនឹងមានការបង្ហាញឯកសារវីដេអូ «អាស៊ីម៉ែតមួយ»ការបង្ហាញឯកសារវីដេអូស្តីពីវេទិកាអភិបាលក្រុងអាស៊ាន (AMF) ។ ការបង្ហាញឯកសារវីដេអូស្តីពីការធ្វើជាម្ចាស់ផ្ទះអាស៊ានរបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រសាសន៍ស្តីពីលទ្ធផលកិច្ចពិភាក្សាតុមូល ដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកបណ្ឌិត Emil Elestianto Dardak អភិបាលរង ខេត្តជ្វាខាងកើត (East Java) ប្រទេសឥណ្ឌូនេស៊ី ប្រធានសមាគម EAROPH តំណាងអង្គការសហប្រជាជាតិផ្នែកទីជម្រក (UN-Habitat) លោកស្រី Madelaine Alfelor Gazman ទូតសុឆន្ទៈនៃអង្គការ UCLG ASPAC លោកស្រី Noraini Roslan ប្រធានក្រុមប្រឹក្សាទីក្រុង Klang ប្រទេសម៉ាឡេស៊ី ។

មតិបូកសរុបកិច្ចពិភាក្សា (៥នាទី) របស់លោកស្រីបណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLGASPAC និង AMF ។ កិច្ចពិភាក្សាតុមូល សេចក្ដីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) នៅរាជធានីភ្នំពេញ ឆ្នាំ២០២២និងការបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Berzelis Irswui Tanraokewi អគ្គលេខាធិការសមាគម UCLG ASPAC និង AMF ។ ការប្រកាសពីភាពជាប្រធានវទិកាអភិបាលក្រុងអាស៊ាន (AMF) នៅឆ្នាំ២០២៣ (កម្មវិធីផ្ទេរតំណែងជាប្រធាន AMF របស់កម្ពុជា ជូនទៅទីក្រុងនៃប្រទេសឥណ្ឌូនេស៊ី) ។

ពិធីបិទកិច្ចប្រជុំ និងការអនុម័តសេចក្ដីថ្លែងការណ៍របស់លោកស្រីបណ្ឌិត Bernadis Irawati Tiandrakowi អគ្គលេខាធិការ សមាគម UCLG ASIAC និង AMFប្រធាននៃវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សាររបស់លោកបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការអាស៊ាន ថ្លែងដោយលោក Lee Yoong Yoong នាយកនៃនាយកដ្ឋានកិច្ចការសហគមនៃលេខាធិការដ្ឋានអាស៊ាន ។
កម្មវិធីនេះនឹងត្រូវបញ្ចប់នៅរសៀលថ្ងៃទី០៣ធ្នូដដែល ជាមួយនិងកម្មវិធីដំណើរទស្សនកិច្ចនៅព្រះបរមរាជវាំង និងសារមនី្ទរជាតិ៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី