Thursday, February 9, 2023

សម្តេច សាយ ឈុំ ៖ លំហប្រជាធិបតេយ្យ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល បាននឹងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង

spot_img

ភ្នំពេញៈ “លំហប្រជាធិបតេយ្យ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋ គណបក្សនយោបាយ អង្គការសារព័ត៌មាន អង្គការសង្គមស៊ីវិល បាននឹងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង។សភាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ធ្វើកិច្ចសហប្រតិបត្តិការដោយ បើកចំហរជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ដែលចង់ឈ្វេងយល់អំពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិនៅកម្ពុជា”។ នេះជាការបញ្ជាក់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) នៅក្នុងជំនួបពិភាក្សាកាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះឯកឧត្តម Christophe-André Frassa និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ដោយចាត់ទុកថាដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានិយាយភាសាបាំង (APF) ជាមួយសភាកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម Christophe-André Frassa បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី គោលបំណងនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនាពេលនេះ ដើម្បីស្វែងយល់អំពីការវិវឌ្ឍជាវិជ្ជមាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)។ ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា ជាមួយប្រទេសប្រើភាសាបារាំង។

ក្នុងឱកាសនោះដែរ សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៣ ប្រទេសកម្ពុជាអនុវត្តការបោះឆ្នោតយ៉ាងទៀងទាត់តាមពេលវេលាកំណត់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយមានគណបក្សនយោបាយចំនួន១៧ ចូលរួម ហើយមានគណបក្សចំនួន ៩ បានទទួលអាសនៈ នៅថ្នាក់ឃុំ-សង្កាត់។ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ដែលទាំងអស់គ្នាទទួលយកបាន និងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមគ្រប់ដំណាក់កាលមុនបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា សភាកម្ពុជាបានដើរតួនាទីដ៏សកម្មក្នុងវេទិកាសភានិយាយ ភាសាបារាំងនៅក្នុងតំបន់ និងសកលលោក។ សហប្រតិបត្តិការល្អរវាងសភាកម្ពុជា និងហ្រ្វង់កូហ្វូនី បានប្រព្រឹត្តទៅដោយរលូនលើគ្រប់យន្តការទាំងអស់នៃAPF ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេស៕ រក្សាសិទ្ធិដោយៈចេស្តារ

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២