Tuesday, October 3, 2023

ដឹងការ​ពិត​គួរឲ្យ​ក្តៅ! ករណី​ឃាត.កម្ម​សម្លា.ប់​និស្សិត​ស្រី​ក្នុង​បន្ទប់​ជួល ជន​ដៃដល់​ប្រាប់​ថា រូបគេ​និង​នារី​រងគ្រោះ​ស្គាល់គ្នា តែ​យប់​នោះ…

spot_img

នេះជាអំពើឃាតកម្មដ៏សាហាវថ្មីមួយទៀតហើយ ដែលនិស្សិតស្រីម្នាក់ ត្រូវបានបុរសម្នាក់សង្ស័យជាសង្សារ បានចាក់សម្លាប់នៅក្នុងបន្ទប់ជួលរបស់នាង ស្ថិតនៅម្តុំស្រាក្រឡុក ជិតសាលាវេស្ទីន ក្នុងភូមិ២ សង្កាត់វាលវង់ ក្រុង/ខេត្តកំពង់ចាម។ តែទោះជាយ៉ាងណា ឈាមស្រែកស្បែកហៅ ជនដៃដល់មិនអាចគេចខ្លួនរួច ដោយសារម្ចាស់ផ្ទះជួលបានដឹង។ អំពើឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

បើតាមម្ចាស់ផ្ទះបានឲ្យដឹងថា នៅម៉ោងប្រមាណ៣ទៀបភ្លឺ គាត់បានឮសំលេងឈ្លោះប្រកែកគ្នា ហើយគាត់ក៏បានចុះមកអើតមើល ហើយឃើញឈាមនៅពេញបន្ទប់ គាត់ក៏ប្រញាប់ប្រញាល់ចាក់សោរចាក់ពីខាងក្រៅ ដើម្បីកុំអោយជនដៃដល់រត់ចេញរួច ហើយជនដៃដល់នោះក៏ព្យាយាមហែកដំបូល តែមិនអាចចេញបាន ពួកគាត់ក៏ហៅសមត្ថកិច្ច មកធ្វើការចាប់ការឃាត់ខ្លួនភ្លាមៗតែម្តង។

នារីស្រីរងគ្រោះត្រូវបានដឹងថា មានឈ្មោះ វៀត ចន្ទ្រា អាយុ ២០ ឆ្នាំ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យមានឈ្មោះ យឺ ម៉េងឈៀក ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ (សមត្ថកិច្ចបញ្ជាក់ថា មុខរបរមិនពិតប្រាកដ) រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ប៉ុន្តែ នៅពេលឆែកហ្វេសប៊ុក រកឃើញថា រូបជនដៃដល់ស្ថិតក្នុងឯកសណ្ឋានរាជអាវុធហត្ថផង កងទ័ពជើងគោកផង។ តែយ៉ាងណា គេមិនទាន់ដឹងថា សព្វថ្ងៃនេះ រូបគេលែងមានឈ្មោះនៅក្នុងកងទ័ពទៀត ឬយ៉ាងណានោះទេ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ បានសារភាពថា រូបគេពិតជាបានចាក់សម្លាប់នារីរងគ្រោះប្រាកដមែន ហើយមូលហេតុ គឺដោយសារតែរូបគេ និងនារីរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង នឹងបានជូនជនរងគ្រោះទៅបន្ទប់ដេកវិញ តែដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយ ក៏ចាក់កសម្លាប់តែម្ដងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img