Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ចោទអាមេរិក និងណាតូ ថា បានដើរតួនាទីដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែន ជាការបង្កគ្រោះថ្នាក់ធ្វើឱ្យសង្គ្រាមរីករាលដាល

spot_img

រុស្ស៊ី ៖ ប្រមុខការទូតរបស់រុស្ស៊ី បានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំនៅទីក្រុងមូស្គូ ថា សហរដ្ឋអាមេរិក និងអង្គការណាតូ ពេលនេះបានដើរតួនាទីដោយផ្ទាល់ និងគ្រោះថ្នាក់ នៅក្នុងសង្គ្រាមអ៊ុយក្រែន ដោយទីក្រុងវ៉ាស៊ីនតោន បានប្រែក្លាយទីក្រុងកៀវ ឱ្យទៅជាការគំរាមកំហែង ដែលមានស្រាប់របស់ទីក្រុងម៉ូស្គូ និងថា ទីក្រុងមូស្គូ មិនអាចព្រងើយកន្តើយបានឡើយ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង្គការណាតូ ថា ក្រៅពីលូកដៃយ៉ាងជ្រៅជួយអ៊ុយក្រែន ទាំងផ្នែកគ្រឿងសព្វាវុធទំនើៗ និងបណ្ដុះបណ្ដាលដល់ទាហានអ៊ុយក្រែន ដែលស្មើនឹងការដើរតួនាទីដោយផ្ទាល់ទៀតនោះសហរដ្ឋអាមេរិក និងអង្គការណាតូ នៅបានការព្យាយាមបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងការប៉ុនប៉ងបំផ្លិចបំផ្លាញស្ថាប័នក្នុងតំបន់ ដែលត្រូវបានគេបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសន្ទនា ដូចជា អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប និងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍នៅអាស៊ីជាដើម។

លោក សឺហ្គៃ ឡាវរ៉ូវ បានសង្កត់ថា យើងកំពុងរំខានដល់បរិក្ខារថាមពលនៅអ៊ុយក្រែន សម្រាប់ជាជម្លោះទ្វេភាគី ប៉ុន្តែលោកខាងលិច បែរជាបញ្ជូនអាវុធដ៍ច្រើនសន្ធឹកសន្ធាប់ចូលទៅជួយអ៊ុយក្រែន ដើម្បីសម្លាប់ជនជាតិរុស្ស៊ី ដូច្នេះកុំនិយាយថា សហរដ្ឋអាមេរិក និងណាតូ មិនមែនជាអ្នកចូលរួមនៅក្នុងសង្រ្គាមនេះឲ្យសោះ គឺអ្នកកំពុងចូលរួមដោយផ្ទាល់ហើយ។ មិនត្រឹមតែជាមួយនឹងការផ្គត់ផ្គង់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបណ្តុះបណ្តាលយោធាដល់ទាហានអ៊ុយក្រែននៅលើទឹកដីរបស់អ្នកទៀតផង តើនេះជាការដើរតួនាទីផ្ទាល់ដែរទេ?៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×