Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ហាមឃាត់ការជជែកពិភាក្សាជាសាធារណៈ អំពីសកម្មភាពកងទ័ព

spot_img

រដ្ឋធានីមូស្គូ៖ ស្របពេលកម្លាំងទាហានរុស្ស៊ី កំពុងតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងសាហាវ នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អស់រយៈពេលជាង២៨០ថ្ងៃកន្លងមកនេះ ក៏មានការបាត់បង់អាយុជីវិតរបស់កងទ័ព រាប់ម៉ឺននាក់ និង ខូចខាតគ្រឿងសឹក មានតម្លៃរាប់ពាន់លានដុល្លារ ហើយឥឡូវនេះ អាជ្ញាធរក្រុងមូស្គូ បានចេញបម្រាម ហាមឃាត់ដល់ការជជែកពិភាក្សា ជាសាធារណៈ ពាក់ព័ន្ធឹងសកម្មភាពយោធារបស់ខ្លួន។

សារព័ត៌មាន The Moscow Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែធ្នូ ថា អាជ្ញាធររុស្ស៊ី បានហាមឃាត់ដល់ការជជែកពិភាក្សា ជាសាធារណៈ លើប្រធានបទនានា ពាក់ព័ន្ធនឹងកងទ័ព មានជាអាទិ៍ ដូចជា យុទ្ធសាស្រ្ដយោធា សីលធម៌របស់កងទ័ព និង ការចល័តទាហាន…ជាដើម។ ដោយឡែក ក្រុមសកម្មជន បានចាត់ទុកសកម្មភាពបែបនេះ នឹងរារាំងដល់សាធារណជនយ៉ាងមានប្រសិទ្ធភាព អំពីការសិក្សា លើព័ត៌មានសំខាន់ៗ ជុំវិញបញ្ហាកងទ័ព។

បទបញ្ជារបស់ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី ហៅកាត់ FSB មានចំនួន៦០ចំណុច បានចូលជាធរមាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដោយរាយបញ្ជីព័ត៌មាន ដែលមិនបានកំណត់ព្រំដែន ដោយចាត់ទុកជាកិច្ចការសម្ងាត់របស់ជាតិ។ ប៉ុន្ដែបញ្ហានេះ អាចនឹងត្រូវប្រើប្រាស់ដោយរដ្ឋ អង្គការ និង ប្រជាជនបរទេស សម្រាប់ការប្រឆាំងនឹងសន្ដិសុខរបស់រុស្ស៊ី។

នៅក្នុងចំណោមប្រធានបទជាច្រើន ត្រូវហាមឃាត់ការពិភាក្សា គឺរចនាសម្ព័ន្ធ និង ចំនួនកម្លាំងទាហានរុស្ស៊ី។ រីឯប្រធានបទគ្មានដែនកំណត់ផ្សេងទៀត រួមមាន គ្រឿងសព្វាវុធ ការដាក់ពង្រាយកងទ័ព និង ការហ្វឹកហ្វឺន ក៏ដូចជា សីលធម៌របស់កងទ័ព និង ឧក្រិដ្ឋកម្ម ត្រូវប្រព្រឹត្តឡើង ដោយសមាជិក នៃកងកម្លាំងប្រដាប់អាវុធ។

ប្រធានបទជាច្រើនទៀត ពាក់ព័ន្ធនឹងការចល័តទ័ព និង ការការពារជនស៊ីវិល ក៏ត្រូវបានរារាំង អំពីការជជែកពិភាក្សា ដោយចំហផងដែរ ដូចជា ការវាយតម្លៃ និង ការព្យាករណ៍ អំពីស្ថានភាពយោធា និង យុទ្ធសាស្ត្ររបស់រុស្ស៊ី… ជាដើម។

ទីភ្នាក់ងារ FSB របស់រុស្ស៊ី កាលពីឆ្នាំមុន បានរាយបញ្ជីឆ្លុះបញ្ចាំង អំពីការហាមឃាត់ លើការចែករំលែកព័ត៌មាន គ្មានដែនកំណត់ នៅក្នុងឧស្សាហកម្មការពារជាតិ និង អវកាសរបស់រុស្ស៊ី។ ប៉ុន្ដែកាលពីខែមុននេះ ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍ បានកែសម្រួល សម្រាប់ការរាប់បញ្ចូលព័ត៌មាន អំពីការដឹកជញ្ជូនបុគ្គលិកយោធា និង សំណង់យោធា ដែលកំពុងបន្តផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×