Saturday, November 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជំរុញចលនាភូមិ១ ផលិតផល១ រយៈពេល ៥ឆ្នាំមកនេះ បានចុះបញ្ជីផលិតផលជូនផលិតករនៅខេត្តកំពតចំនួន ២១មុខ

ភ្នំពេញ៖ យន្តការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញចលនាភូមិមួយផលិតផលមួយ គឺដើម្បីកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងបង្កើនចំណូលជូនប្រជាពលរដ្ឋ ដែលជាផលិតករ កសិករ សមាគម សហគមន៍ និងសេវាករ។

ការជំរុញចលនាភូមិមួយផលិតផលមួយ ក៏ដើម្បីឱ្យមានការទទួលស្គាល់នូវគុណភាពផលិតផល និងស្វែងរកទីផ្សារលក់ចេញរបស់ផលិតផល។ សម្រាប់ខេត្តកំពត មានផលិតផលតចំនួន ២១មុខ ត្រូវបានចុះបញ្ជីភូមិ១ ផលិតផល១ ដែលជាចំនួនច្រើនជាងខេត្តផ្សេងៗ។

លោក ពេញ ធារម្យ អភិបាលរងខេត្តកំពត បានបើកកិច្ចប្រជុំមួយដើម្បីត្រួតពិនិត្យពាក់កណ្ដាលអាណត្តិគោលនយោបាយជាតិស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ២០១៦-២០២៦ និងផែនការយុទ្ធសាស្ត្រជាតិស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី១ ២០១៩-២០២៣។

លោក បានបញ្ជាក់ថា ខេត្តកំពត ជាខេត្តមួយ ដែលមានសក្តានុពលជាច្រើនស្ទើគ្រប់វិស័យ ហើយការងារជំរុញចលនាភូមិ១ ផលិតផល១ បានដំណើរការទៅដោយរលូន នឹងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ លោកក៏បានជំរុញដល់ក្រុមការងារលេខាធិការដ្ឋាន ក៏ដូចជាអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវចូលរួមសហការគ្នាឱ្យបានស្អិតរមួត ធ្វើយ៉ាងណាឱ្យការងារជំរុញចលនាភូមិ១ ផលិតផល១ ក្នុងខេត្តទទួលបានផ្លែផ្កា និងលទ្ធផលល្អបន្ថែមទៀតសម្រាប់ឆ្នាំក្រោយ។

សម្រាប់ខេត្តកំពត ក្នុងរយៈពេលអនុវត្តនៃការជំរុញចលនាភូមិ១ ផលិតផល១ រយៈពេល ៥ឆ្នាំកន្លងមកនេះ បានធ្វើការចុះបញ្ជីផលិតផលជូនផលិតករ កសិករ សមាគម សហគមន៍ និងសេវាករដែលបម្រើលើសេវាកម្មផ្សេងៗបានចំនួន ២១មុខ ហើយនឹងត្រៀមផលិតផលចំនួន ២៦មុខទៀត ដើម្បីដាក់បញ្ជូលក្នុងបញ្ជីភូមិ១ ផលិតផល១៕

×