Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់តាំងពីអាជីវកម្មរុករករ៉ែ បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ កម្ពុជាផលិតបានមាសចំនួន ៤,៨២ តោន

ភ្នំពេញ៖ ចាប់តាំងពីអាជីវកម្មរុករករ៉ែ បានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានផលិតដុំមាសចំនួន ៤.៨២ តោនហើយ ជាមួយនឹងកំហាប់មាសសុទ្ធ ៩០ ភាគរយ។

បើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បច្ចុប្បន្ននេះ កម្ពុជាមាន ក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤ ដូចជា ក្រុមហ៊ុន Renaissance Minerals ក្រុមហ៊ុន Delcom Kampuchea ក្រុមហ៊ុន Xinshan Industrial (Cambodia) និងក្រុមហ៊ុន Xing Yuan Kanng Yeak ។

បច្ចុប្បន្ន ក្រុមហ៊ុន Renaissance Minerals  បានចម្រាញ់មាសចំនួន ៤,៥៩៨ គីឡូក្រាម   ក្រុមហ៊ុន Delcom Kampuchea បានចំនួន ១៦០គីឡូក្រាម ក្រុមហ៊ុន Xinshan Industrial Cambodia បានចំនួន ៤៥គីឡូក្រាម។

រដ្ឋាភិបាលកម្ពុជា រំពឹងថា នឹងអាចរកចំណូលបានប្រហែល ៤០ លានដុល្លារអាមេរិកជាពន្ធ និងសួយសារអាករក្នុងមួយឆ្នាំ ពីគម្រោងរុករករ៉ែទាំងនេះ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានចាប់ផ្តើមអាជីវកម្មទាញយកមាសជាលើកដំបូងនៅស្រុកកែវសីមាខេត្តមណ្ឌលគិរី កាលពីខែមិថុនា ឆ្នាំ២០២១។ ក្រុមហ៊ុន Renaissance Minerals ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Emerald Resources NL ចុះបញ្ជីនៅអូស្ត្រាលី គឺជាអ្នកអភិវឌ្ឍន៍ការដ្ឋានរុករករ៉ែនេះនៅកម្ពុជា៕​

×