Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់បានរងរបួសធ្ងន់ ពេលជិះម៉ូតូត្រូវរថយន្តបើកលឿនឡើងស្ពាន រេចង្កូតបោកគូទរថយន្តចំពីមុខ ប៉ើងខ្ទាតទៅមុខជាច្រើនម៉ែត្រ

spot_img

ភ្នំពេញ ៖ នារីម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែង ដឹកទៅសង្គ្រោះបន្ទាន់ភ្លាម ខណៈពេលជិះម៉ូតូត្រូវរថយន្តមួយគ្រឿងបើកឡើងស្ពាន លឿនដូចហោះវេគូទបោកចំពីខាងមុខពេញទំហឹង ផ្លោងទៅមុខជាច្រើនម៉ែត្រ ចំណែករថយន្តបង្ករេចង្កូតធ្លាក់ចូលក្នុងប្រឡាយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីរងគ្រោះ មានឈ្មោះឡេងស្រីនាត មានស្រុកកំណើតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះម្នាក់ជិះម៉ូតូម៉ាក ប៊ីត មួយគ្រឿង ពាក់ផ្លាកលេខកំពង់ចាម 1U-7114 ជិះតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BQ-2213បើកបរដោយបុរសម្នាក់ ស្របគ្នាពីក្រោយទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានបើកឡើងស្ពាន បណ្តាលឲ្យរេចង្កូតបោកគូទរថយន្តផ្លោងទៅចំពីមុខម៉ូតូនារីរងគ្រោះ យ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្តបង្កវិញ បន្តល្បឿនទៅមុខរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទៅមុខលែងរួច ហើយភ្លាមនោះដែរ បានពលរដ្ឋជិតខាងនាំគ្នារត់ទៅឃាត់តៃកុងរថយន្តបង្កប្រគល់ឲ្យសមត្ថកិច្ច៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img