Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន២នាក់ ជិះម៉ូតូលឿនជ្រុល ទៅបុ.ករថយន្តម៉ាកកាមរី បត់ឆ្លងផ្លូវ ដួលរងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ យុវជន២នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈពេលដែលជិះម៉ូតូលឿនជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុ.ករថយន្តម៉ាកាមរីបត់ឆ្លងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ចំណុចផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកតូយ៉ូតាកាមរីពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AD-5523បើកបរដោយបុរសម្នាក់ ធ្វើរដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូតបត់ឆ្វេងឆ្លងចូលទៅផ្លូវម្ខាងទៀត ខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានយុវជនរងគ្រោះ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1CS-4055 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុ.ករថយន្តកាមរីចំពីចំហៀងមុខផ្នែកខាងស្តាំ យ៉ាងពេញទំហឹងបណ្តាលឲ្យដូលរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯម្ចាស់រថយន្តបានបើកទ្វារដើគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏បានទាក់ទងទៅជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×