Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យលើកកម្ពស់សិទ្ធិជនពិការ ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនមានពិការភាព គ្រប់ប្រភេទ និងគ្រប់កម្រិត

spot_img

ភ្នំពេញ ៖ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមការងារសកម្មភាពជនពិការតាមក្រសួង ស្ថាប័ន ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន ក្រុមគ្រួសារជនមានពិការភាព ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និង ធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ជាពិសេសជនមានពិការភាព ដើម្បីឱ្យពួកគេទទួលបានសិទ្ធិលេញដូចមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារនិងលើក កម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព យុទ្ធសាស្ត្រអីនឈាន់ “ធ្វើឱ្យសិទ្ធិក្លាយជាការពិត”។

ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជានិងអន្តរជាតិឆ្នាំនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើការអំពាវនាវដូចតទៅ៖

ទី១- ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩- ២០២៣ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្ដីពីសិទ្ធិជនពិការ គោលនយោបាយជាតិ និង អន្តរជាតិនានាដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនមានពិការភាព គ្រប់ប្រភេទ និងគ្រប់កម្រិត។

ទី២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្ត ជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងវិស័យពិការភាព ទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាព ដោយរៀបចំជា ផែនការសកម្មភាពនិងកញ្ចប់ថវិកាប្រចាំឆ្នាំតាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ។

ទី៣- សូមជនមានពិការភាពកម្ពុជាគ្រប់រូបដែលមានលទ្ធភាពចូលរួមប្រកួតប្រជែងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខឱ្យទទួលបាននូវជោគជ័យ។

ទី៤- ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគប់ ប្រភេទដូចជា ការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព ការធ្វើជម្រាល ការបំពាក់ឧបករណ៍ ធ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។ល។

ទី៥- គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិនិងសមត្ថភាព ឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ទី៦- ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំង អស់ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។

ទី៧- ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មានស្តីពី ការរាតត្បាតនិងពិធីសាស្ត្រការពារជំងឺកូវីដ-១៩ ដើម្បីមនុស្សគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។

ទី៨- សូមជនមានពិការភាពទាំងអស់ បន្តអនុវត្តវិធានការការពារ និងទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាភាពសុំបុគ្គលនិងសហគមន៍ដែលជាការធានានូវនិរន្តភាពនៃការរស់នៅប្រចាំថ្ងៃ ក្នុង ប្រក្រតីភាពថ្មី។

ទី៩- សូមជនមានពិការភាពគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះនិងបោះឆ្នោតឱ្យបានគ្រប់ៗគា្នតាមឆន្ទៈរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×