ដោយសារមានតារាជើងខ្លាំងជាអាទិ៍ ៖ Griezmann, Mbappe ,Pogba បារាំងប្រាកដជាប្រើយុទ្ធវិធីវាយលុក ខំប្រឹងទាត់បញ្ចូលទីឲ្យបានច្រើន តែក៏មិនទុកឱកាសឲ្យគូប្រកួតទម្លុះសំណាញ់ឡើយ ។
បារាំងសង្ឃឹមថានឹងឈ្នះអូស្ត្រាលីលើសពី ១គ្រាប់ ។
ផ្ទុយទៅវិញអូស្ត្រាលី ប្រហែលជាជ្រើសរើសយុទ្ធវិធីការពាររឹងមាំ គួបផ្សំជាមួយការវាយបករហ័ស ។ ប៉ុន្តែក្រុមអូស្ត្រាលីឆ្នាំនេះ មានខ្សែការពារមិនជាខ្លាំង ហើយក្នុង១០ ប្រកួតថ្មីៗនេះ តែមានមួយប្រកួតប៉ុណ្ណោះ ដែលសំណាញ់របស់គាត់មិនត្រូវធ្លុះ ។
គំរោងអ្នកចូលទាត់តង់ទី១ បារាំង ៖ Lloris; Pavard, Varane, Umtiti, Mendy; Kante, Pogba, Matuidi; Griezmann, Mbappe, Giroud ។
អូស្ត្រាលី ៖ Ryan; Risdon, Sainsbury, Milligan, Behich; Luongo, Mooy, Jedinak, Leckie, Rogic; Nabbout ។
-បារាំងត 1 3/4 (0:1 3/4)
-ព្យាករណ៍ទុក ៖ បារាំងឈ្នះ ៣-0
ចំណែកពេរូ និងដាណឺម៉ាកវិញ នៅម៉ោង ២៣h០០ ថ្ងៃទី ១៦ ខែមិថុនា គឺ ៖
ដោយសារតែបារាំងប្រាកដជាឈរលេខ ១ ពូល នោះការប្រកួតរវាងពេរូ និងដាណឺម៉ាក វាមានសារៈសំខាន់ទោះបីជាត្រូវបន្តប្រកួតជាមួយអូស្ត្រាលីក្តី ។
ពេរូ និងដាណឺម៉ាក សមត្ថភាពប្រហាក់ប្រហែលគ្នា
ក្រុមទាំងពីរនេះនឹងជ្រើសរើសយកយុទ្ធវិធី “វាយរហ័សដករហ័ស” ទោះយ៉ាងណាក្រុមភ្នាល់បាល់ បានឲ្យតម្លៃពេរូ នឹងឈ្នះដល់ទៅ ៨/៩ ក្នុងការប្រកួតលើកនេះ ។
គំរោងអ្នកចូលទាត់តង់ទី ១ ៖
ពេរូ ៖ Gallese; Advincula, Ramos, Rodriguez, Trauco; Tapia, Yotun; Carrillo, Farfan, Cueva; Guerrero ។
ដាណឺម៉ាក ៖ Schmeichel; Dalsgaard, Christensen, Kjaer, Larsen; Kvist, Delaney; Poulsen, Eriksen, Sisto; Jorgensen ។
ដាណឺម៉ាក ត ៖ 1/4 (0: 1/4)
-ព្យាករណ៍ទុក ៖ ១-១ ៕ ចន្ទ្រា