Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃឹម​រក​ឃើញ​ឆា​ប់! បាត់ PCX ថ្មីសន្លាង ប្រកាស​ជូន​សា​គុណ 1000$ ថ្ងៃមុន ឥឡូវនេះ រក​ឃើញ​ស្លាក​លេខ​ហើយ

spot_img

កាលពីពេលកន្លងទៅថ្មីៗនេះ គណនីហ្វេសប៊ុកមួយឈ្មោះថា Mss Jessi បានបង្ហោះដំណឹងស្វែងរកម៉ូតូម៉ាក PCX បងស្រីខ្លួន ដោយប្រកាសជូនសាគុណចំនួន 1000$ ទៀតផង សម្រាប់អ្នកប្រទះឃើញ។

គណនីខាងលើ បានបញ្ជាក់ថា ម៉ូតូ PCX បងស្រីរបស់គាត់ ត្រូវបានចោរកាច់.កនៅមុខហ្វាម៉ាស៊ីមួយកន្លែង ជិតស្តុងទួលពង្រ យកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ រីឯស្លាកលេខម៉ូតូ គឺ 1JP-6813។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីៗនេះ ក៏ស្រាប់តែប្រទះឃើញស្លាកលេខម៉ូតូយ៉ាងច្បាស់ៗ ក្រោយពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលខណ្ឌ បើកប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ ទៅលើក្រុមចោរប្រដាប់អាវុធ បើករថយន្ត ចេញលួច និងកាច់.កម៉ូតូយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ។ ក្នុងការចុះបង្រ្កាប សមត្ថកិច្ចដកហូតបានវត្ថុតាងស្លាកលេខម៉ូតូជនរងគ្រោះងរាប់សិបគ្រឿង និងចាប់បាន៣នាក់ភ្លាមៗ ហើយសមត្ថកិច្ចក៏បន្តតាមចាប់បានបក្ខពួកសរុប៧នាក់បន្ថែមទៀត បន្ទាប់ពីពួកវាផ្ទុះអាវុធតដៃសមត្ថកិច្ច។

ទោះយ៉ាងណា ម្ចាស់ម៉ូតូរងគ្រោះបានបញ្ជាក់ថា ពុំទាន់រកឃើញម៉ូតូវិញនៅឡើយទេ ដោយនៅពេលនេះ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ។ តែជាមួយការឃើញស្លាកលេខច្បាស់ៗនេះផងដែរ គេសង្ឃឹមថា សមត្ថកិច្ចនឹងជួយរកឃើញឆាប់ៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×