Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ ជនជាប់ចោទជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជាប់ចោទ ជនជាតិចិនចំនួន ២នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១៤ ឆ្នាំ ទៅ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តិ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីពីអំឡុងឆ្នាំ ២០១៩។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ២នាក់ ខាងលើមាន ឈ្មោះ៖ ទី ១-ឈ្មោះ Hong Ren Lien ភេទប្រុស អាយុ ៣៥ ឆ្នាំ ( កើតឆ្នាំ ១៩៨៤ ) ។ និង ទី ២- ឈ្មោះ Yang Rui Hao ភេទប្រុស អាយុ ២៤ ឆ្នាំ ( កើតឆ្នាំ ១៩៩៩ ) ។

នៅក្នុងសំណុំរឿងនេះ សាលាដំបូងខេត្ត ព្រះសីហនុ កាលថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០ បានសម្រេចផ្តន្ទាទោស ទី ១- ឈ្មោះ Hong Ren Lien ដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ និងពិន័យ ៣០ លានរៀល និង ២- ឈ្មោះ Yang Rui Hhao ដាក់ពន្ធនាគារ កំណត់ ១៤ ឆ្នាំ និងពិន័យ ៥០ លានរៀល ក្រោមការចោទប្រកាន់ពីបទ: ” រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេ បានប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដដែល ។ ពួកគេក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត ។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកដកហូតបានគ្រឿងញៀន ទម្ងន់ជិតកន្លះគីឡូក្រាម ពីពួកគេ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×