ភ្នំពេញៈ ប្រមុខដឹកនាំរាជរដ្ឋាភិបាលក្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ៣ ធ្នូ ២០២២នេះ បានចេញសារលិខិតស្តីពីការដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេ លសម្ពាធអតិផរណានិងផលប៉ះពាល់ធ្ងន់ ធ្ងរពីគ្រោះទឹកជំនន់។
នៅក្នុងសារលិខិតបានឲ្យដឹងថា ការដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផល ប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។
បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាបានជួបប្រទះគ្រោះទឹកជំនន់ធ្ងន់ធ្ងរនាពេលកន្លងទៅ, រាជរដ្ឋាភិបាល យកចិត្តទុកដាក់លើជីវភាពរបស់គ្រួសារងាយរងហានិភ័យ ដោយដាក់ចេញបន្ថែមនូវអន្តរាគមន៍ជំនួយសង្គម ជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រមួយចំនួនដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ក្នុងរាជធានី ខេត្តចំនួន ១៦ រួមមាន រាជធានីភ្នំពេញ, ខេត្តកណ្តាល, តាកែវ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ខេត្តក្រចេះ, កំពង់ឆ្នាំង, ព្រៃវែង, កំពត, ស្វាយរៀង, និងឧត្តរមានជ័យ។
កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ ទឹកជំនន់ ត្រូវអនុវត្តការបើកផ្តល់ជូនមួយខែម្តង សម្រាប់រយៈពេល ៣ ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២ តទៅ។ ក្នុងន័យនេះ ខ្ញុំសូមអញ្ជើញគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែល ទទួលបាននូវការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ សង្កាត់ រួចរាល់ ទៅបើកប្រាក់ ឧបត្ថម្ភ នៅរៀងរាល់សប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២២, ខែមករា និងកុម្ភៈ ឆ្នាំ២០២៣ នៅតាមបញ្ជរវីងណាមួយ ដែលនៅជិតកន្លែងបងប្អូនរស់នៅ តាមកាលបរិច្ឆេទនីមួយៗ កុំបីខាន។

សូមជម្រាបជូនថា គ្រួសារដែលទទួលបានការឧបត្ថម្ភ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយ រងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ មិនទទួលបានការឧបត្ថម្ភលើកទី១ ពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា បន្ថែមនោះទេ។ ប៉ុន្តែគ្រួសារគោលដៅនេះ នឹងទទួលបានការឧបត្ថម្ភលើកទី២ និងទី៣ ដូចគ្រួសារងាយរងហានិភ័យដទៃទៀត នៅទូទាំងប្រទេស។
នៅក្នុងសារលិខិតដដែលបានបន្តថា ការបន្តអនុវត្តយន្តការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ៖
ឆ្លើយតបនឹងស្ថានភាពអូសបន្លាយនៃវិបត្តិកើតចេញពីសម្ពាធអតិផរណា ក៏ដូចជាដើម្បីផ្ដល់នូវ អន្តរាគមន៍ជំនួយសង្គមដល់គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, រាជរដ្ឋាភិបាលនឹងបន្តអនុវត្ត យន្តការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ជាបន្តទៀត។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានជីវភាពលំបាក និងមានសមាជិកគ្រួសារមានភាពងាយរងគ្រោះ ១ ក្នុងចំណោម ៥ ដូចតទៅ៖ ជនមានពិការភាពកុមារអាយុក្រោម ២ ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ ឆ្នាំឡើង, ស្ត្រី ជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ) ទាក់ទងទៅកាន់ឃុំ សង្កាត់ដែលបងប្អូនរស់នៅ ដើម្បី ទទួលបានការកំណត់អត្តសញ្ញាណ និងប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលនៃវិបត្តិនេះ ឱ្យបាន ទាន់ពេល។
ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋងាយរងហានិភ័យ ក៏ដូចជាគ្រួសារក្រីក្រដែលកំពុងជួបការលំបាក ពិតប្រាកដដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងសម្ពាធអតិផរណាខ្ញុំសូមចេញ បញ្ហាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់ អត្តសញ្ញាណ ក៏ដូចជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋគោលដៅ ឱ្យទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវយុត្តិធម៌ សមធម៌ សុចរិតភាព និងតម្លាភាព តាមការកំណត់ របស់រាជរដ្ឋាភិបាល។
សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភ សូមទាក់ទងអាជ្ញាធរឃុំ សង្កាត់ដែលនៅជិត ផ្ទះបងប្អូន ឬមូលនិធិជាតិជំនួយសង្គម តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨៕ រក្សាសិទ្ធិដោយៈចេស្តារ



