Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វង្ស ពិសេន:រាជរដ្ឋាភិបាលសម្រេចបានក្នុងពេលថ្មីៗនេះ ក្នុងនោះការប្រយុទ្ធទប់ទល់នឹងជំងឺកូវីដ-១៩ ការពារអាយុជីវិតប្រជាជនពីជ្រោះមរណ:

spot_img

ព្រៃវែង: ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពារាំងឯកឧត្តមវង្ស ពិសេន នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅការងារខែធ្នូ ឆ្នាំ២០២២ របស់គណៈកម្មាធិការបក្សស្រុកពារាំង។

ក្នុងឱកាសនោះ បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារ ឯកឧត្តម វង្ស ពិសេន បានលើកឡើងអំពីសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា ដែលគ្របដណ្តប់ដោយសន្តិភាព ស្ថិរភាពនយោបាយ បង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការអភិវឌ្ឍ និងការរស់នៅដោយភាពសុខដុមរម្យនា។

ឯកឧត្តម វង្ស ពិសេន បានលើកឡើងពីស្នាដៃធំៗមួយចំនួនដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងពេលថ្មីៗនេះ ក្នុងនោះការប្រយុទ្ធទប់ទល់នឹងជំងឺកូវីដ-១៩ ការពារបានអាយុជីវិតប្រជាជនពីជ្រោះមរណ: ការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ និងជោគជ័យធំធេងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់បន្តចុះជាប់តាមខ្នងផ្ទះ ក្តាប់ជាប់ការលំបាក សំណូមពររបស់ប្រជាជន ដើម្បីធ្វើការដោះស្រាយតាមសភាពជាក់ស្តែង ហើយខិតខំធ្វើតែអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

spot_img
×