Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិន បើករថយន្តម៉ាកតាកូម៉ា លឿនទៅបុ.កពីក្រោយម៉ូតូកង់បី ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ មនុស្សប្រុសស្រីពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ ខណៈពេលដែលពួកគាត់បានជិះរ៉ឺម៉កកង់បី ហើយត្រូវបានបុរសជាជាតិចិនម្នាក់ បើករថយន្តម៉ាតាកូម៉ាបុ.កពីក្រោយពេញទំហឹង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១និង ១៥ នាទីរំលងអាធាតុឈានចូលថ្ងៃទី ៤ ខែធ្នូឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចក្បែរផ្សារសែនជូរី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហើយគេឃើញបុរសម្នាក់ បានបើកកង់បីឥណ្ឌាមួយគ្រឿងពណ៌ក្រហមបានឌុបស្ត្រីម្នាក់ទៀតពីក្រោយ បើកបរតាមបណ្ដោយផ្លូវហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើក្បែរផ្សារសែនជូរី ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាតាកូម៉ា ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BE-5826 បើកបរពីក្រោយស្របទិសគ្នា ពីលិចមកកើតក្នុងល្បឿនលឿនយ៉ាងលឿន មកបុ.កពីក្រោយម៉ូតូកង់បីឥណ្ឌា ពេញទំហឹងកណ្ដាលឲ្យបុរសជាអ្នកបើកកង់បី បានធ្លាក់បោកក្បាលទៅនិងថ្នល់រងរបួសធ្ងន់ រីឯស្ត្រីដែលជិះនៅខាងក្រោយ បានរងរបួសធ្ងន់ដូចគ្នាហើយ ភ្លាមៗនោះជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបានដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ឯកជនមួយកន្លែងភ្លាមៗ ចំណែករថយន្តបង្កបន្តបើករត់ទៅមុខតែ មានបងប្អូនប្រជាពលរដ្ឋដែលរត់ម៉ូតូកង់បីដូចគ្នា បានជិះប្រដេញពីក្រោយឃាត់បានទាំងតៃកុង និងរថយន្តបង្ក ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យយកទៅធ្វើការសួនាំ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្កនិងកង់បី ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img