Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការសមាគមទីក្រុងប្រចាំតំបន់អាស៊ីប៉ាហ្វិក ថ្លែងថា បើគ្មានការដឹកនាំត្រឹមត្រូវ មិនអាចរៀបចំកិច្ចប្រជុំធំ២ ក្នុងពេលតែមួយបានល្អប្រសើរនោះទេ

spot_img

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន(ASEAN MAYORS FORUM 2022)ដែលទើបបញ្ចប់ទៅនៅរសៀលថ្ងៃទី៣ធ្នូ លោកស្រីបណ្ឌិត ប៊ែណាឌៀ អ៊ីរ៉ាវ៉ាទី ជិនដ្រាដេវី ( Dr. Bemadia Irawati Tjandradewi M.Sc., M.P.P )អគ្គលេខាធិការសមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក និងវេទិកាអភិបាលក្រុងអាស៊ាន(AMF)បានថ្លែងថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឲ្យិរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំធំ២ ក្នុងពេលតែមួយបានដោយជោគជ័យបំផុតលោកស្រីសូម កោតសរសើរដោយស្មោះអស់ពីចិត្ត ព្រោះបើគ្មានការដឹកនាំត្រឹមត្រូវ និងច្បាស់ លាស់ទេកិច្ចប្រជុំទាំង២ ដែលមានសារសំខាន់នេះមិនអាចដំណើរការបានទេ គឺកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022)និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ដែលទើបបញ្ចប់នៅព្រឹកថ្ងៃទី៣ធ្នូនេះ។

លោកស្រីគូសបញ្ជាក់ថា៖ ទោះបីកិច្ចប្រជុំទាំង២ខាងលើមានរយៈពេលខ្លី តែអភិបាលក្រុងឬតំណាងទីក្រុងនានាមកពីតំបន់អាស៊ាន បានចូលរួមពិភាក្សា និងផ្តល់បទពិសោធន៍ដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍ទីក្រុង។ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសបើកកិច្ចប្រជុំនិងបានផ្តល់អនុសាសន៍ដ៏មានតម្លៃដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅ ក្នុងការពង្រឹងកិច្ចសហការអាស៊ានតាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់និងមានចីរភាពប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្នតាមគន្លងប្រក្រតីភាពថ្មី។

លោកស្រីអ៊ីរ៉ាវាទី បានបន្ថែមទៀតថា៖ នៅពេលខាងមុខអភិបាលក្រុងរបស់អាស៊ានអាចពិភាក្សាការងារជាមួយចិន បូកឥណ្ឌា បូកកូរ៉េ បូកជប៉ុនទាំងពហុភាគី និងទ្វេភាគីថែមទៀត។

ឯកឧត្តមឃួង ស្រេង ថ្លែងថា៖ “ខ្ញុំមានមោទនៈភាពតាមរយៈវេទិកាAMF និង កិច្ចប្រជុំMGMAC 2022 ហើយឆ្លងតាមកិច្ចប្រជុំទាំង២ខាងលើ បានផ្តល់បទពិសោធន៍ជាច្រើនដល់ការអភិវឌ្ឍទីក្រុង និងបញ្ហាប្រឈមមួយចំនួនទាំងទីក្រុងអភិវឌ្ឍន៍ និងទីក្រុងមិនទាន់អភិវឌ្ឍន៍ក្នុងតំបន់អាស៊ានរបស់យើង។​

ឯកឧត្តមភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់របស់លោកស្រីអ៊ីរ៉ាវាទី ជិនដ្រាដេវី និងបានផ្តល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍទីក្រុងពីបទពិសោធន៍ល្អៗដែលលោកស្រីមាន ក៏ដូចអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដទៃទៀតដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×