Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្មថតចម្លងឯកសារ និងអ៉ីនធើណិត អាចបើកប្រកបអាជីវកម្មជាធម្មតាឡើងវិញក្រោយចប់ការប្រឡងបាក់ឌុប

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសសម្រេចផ្អាក អាជីវកម្មថតចម្លងឯកសារ និងអ៊ីនធើណិតនានា  ដើម្បីចូលរួមចំណែកឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ។​

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យសាធារណជន និងអាជីវករទាំងអស់ មានការយោគយល់ខ្ពស់ដោយអនុ​គ្រោះ ហើយផុតរយៈពេលនេះ អាជីវករអាចបើកប្រកបអាជីវកម្មជាធម្មតាឡើងវិញ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានឲ្យដឹងថា ការណែនាំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ និងដំណើការប្រឡងប្រព្រឹត្តទៅដោយរលូន។ ជាងនេះទៀត ក្រសួងបានណែនាំឱ្យចូលរួមការអនុវត្តគោលការណ៍ទាំងបួននៃការប្រលងបាក់ឌុប គឺគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន។

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកទីតាំងអាជីវកម្មថតចម្លងឯកសារ អុនធឺណិត និងអាជីវកម្មលក់សម្ភារសិក្សាគ្រប់ប្រភេទក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ។ ចំណែកឯអាជីវកម្ម ភោជនីយដ្ឋាន ក៏ដូចជាអាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ត្រូវបានណែនាំឱ្យផ្អាកជាកំហិត។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី៥ និងទី៦ ខែធ្នូ បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងក្នុងឆ្នាំនេះ មានចំនួន ១២៨ ១៣៤នាក់។ ចំនួននេះ មានការកើនឡើងជាងមួយម៉ឺននាក់ បើប្រៀបធៀបទៅនឹងការប្រឡងបាក់ឌុបកាលពីឆ្នាំ២០២១ ដែលមានចំនួន ១១៤ ១៨៧នាក់។ ការកើនឡើងនេះ ដោយសារសិស្សគ្មានការបោះបង់ ខណៈបក្ខជនស្វ័យរិនចុះឈ្មោះប្រឡងមានចំនួន ១៣ ០០០នាក់៕

×