Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដូវ​កាល​បាល់ទាត់ កុំ​ប្រហែស​ឲ្យសោះ! ក្រុម​ចោរ​ជិះ​សុទ្ធ​តែ PCX ចូល​អូស​ម៉ូតូ Scoopy ស្រួល​ៗ

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ឃើញថា ករណីចោរក្រុមចោរចេញធ្វើសកម្មភាពដើរលួច កាត់.កម៉ូតូ បានចាប់ផ្តើមកក្រើកខ្លាំងតែម្តង នៅក្នុងរាជធានីភ្នំពេញ ព្រោះថា គេបានឃើញជនរងគ្រោះជាច្រើន បានបង្ហោះសារស្វែងរកម៉ូតូនៅលើបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត ក្នុងនោះសូម្បីម៉ូតូទំនើបលំបាប់ PCX។

ប៉ុន្តែ ទន្ទឹមនឹងមានជនរងគ្រោះជាច្រើននាក់ បានបង្ហោះសារស្វែងរកម៉ូតូ ស្រាប់តែនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលខណ្ឌ បើកប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ ទៅលើក្រុមចោរប្រដាប់អាវុធ ដកហូតបានវត្ថុតាងស្លាកលេខម៉ូតូជនរងគ្រោះងរាប់សិបគ្រឿង និងក្រុមបក្ខពួកជាបន្តបន្ទាប់សរុបចំនួន៧នាក់។

តែបើទោះជាក្នុងចំណោមនោះ ឃើញវត្ថុតាងស្លាកលេខស្តែងៗក៏ដោយ ក៏គេពុំទាន់ឃើញម្ចាស់ម៉ូតូខ្លះ ធ្វើការប្រកាសពីការរកឃើញម៉ូតូរបស់ខ្លួននៅឡើយទេ ដោយបានត្រឹមប្រាប់ថាសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

ដោយឡែក ក្រឡេកមកមើលសកម្មភាពចោរលួចម៉ូតូ Scoopy 021 មួយគ្រឿង របស់នារីម្នាក់ធ្វើការនៅហាងកែសម្ភស្ស ស្ថិតនៅចំណុចស្តុបមួយកន្លែងនៅទូលទំពូង បានធ្វើឲ្យគ្រប់គ្នាហួសចិត្តយ៉ាងខ្លាំង ខណៈបានឃើញម៉ូតូពុំចាក់សោ.ក ដែលធ្វើឲ្យចោរ២នាក់ជិះម៉ូតូម៉ាក PCX ចូលអូសយ៉ាងស្រួលៗតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×