Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរអិលបាក់ដីកប់ឡានក្រុងក្នុងប្រទេសកូឡុំប៊ី សម្លាប់មនុស្សយ៉ាងតិច៣៤នាក់

ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស 34 នាក់បានស្លាប់ក្នុងគ្រោះធម្មជាតិរអិលបាក់ដី បានកប់ឡានក្រុងមួយនៅភាគពាយព្យនៃប្រទេសកូឡុំប៊ីកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ។

ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ (UNGRD) បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបុករថយន្តក្រុង នៅលើផ្លូវរវាងភូមិ Pueblo Rico និង Santa Cecilia ក្នុងខេត្ត Risaralda ដែលមានចម្ងាយប្រហែល 230 គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី Bogota ។

ក្រុមអ្នកជួយសង្គ្រោះកំពុងជីកកកាយដីភក់ដើម្បីរកអ្នកនៅរស់ ហើយអាជ្ញាធរបាននិយាយថាមនុស្ស 9 នាក់ត្រូវបានជួយសង្គ្រោះនៅរស់។ អភិបាលក្រុង Risaralda លោក Victor Tamayo បាននិយាយថា ម្នាក់ក្នុងចំនោមនោះគឺជាក្មេងស្រីអាយុ 7 ឆ្នាំដែលត្រូវបានគេរកឃើញថាកំពុងនៅជាមួយម្តាយដែលបានស្លាប់។ ប្រធានាធិបតី Gustavo Petro បានពណ៌នាឧប្បត្តិហេតុថាជាសោកនាដកម្មនៅក្នុងសារ Twitter ។ លោក Petro បាន​និយាយ​ដោយ​សន្យា​គាំទ្រ​ពី​រដ្ឋាភិបាល​ជាតិ​ថា​៖ «​សាមគ្គីភាព​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ។

ការរអិលបាក់ដីគឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ដោយសារតំបន់ភ្នំ ភ្លៀងធ្លាក់ញឹកញាប់ និងការសាងសង់ផ្ទះក្រៅផ្លូវការ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកស្រី Susana Muhamad បាននិយាយនៅក្នុងសារមួយនៅលើ Twitter ថា ប្រទេសនេះនឹងផ្តោតលើការដាំដើមឈើឡើងវិញ ដើម្បីជៀសវាងសោកនាដកម្មបន្ថែមទៀតដែលទាក់ទងនឹងការរអិលបាក់ដីនាពេលអនាគត។

ការរអិលបាក់ដីដ៏ធំបំផុតរបស់ប្រទេសនេះបានសម្លាប់មនុស្សជាង 320 នាក់នៅក្នុងទីក្រុង Mocoa ក្នុងឆ្នាំ 2017 ។ ប្រភព៖ Reuters/rc

×