Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដ្រូនអត្ដ.ឃាត បន្ដវា.យប្រ.ហារទៅលើមូលដ្ឋានកងទ័ពអាកាសមួយកន្លែងទៀត នៅលើទឹកដីរុស្ស៊ី

រដ្ឋធានីមូស្គូ៖ ត្រឹមតែរយៈពេល២ថ្ងៃជាប់ៗគ្នា មានសេចក្ដីរាយការណ៍ អំពីការវា.យប្រ.ហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់រុស្ស៊ី មានចម្ងាយរាប់រយគីឡូម៉ែត្រ ពីព្រំដែនជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក ដោយបានធ្វើឲ្យជនស៊ីវិល ហើយកងទ័ពទាំងសងខាងស្លា.ប់ និង របួស រាប់សែននាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្ដិ អស់រាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីល្ងាច ថ្ងៃអង្គារ ទី៦ ខែធ្នូ ថា អភិបាលខេត្ត បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ដ្រូនអត្ដ.ឃាត បានវា.យប្រ.ហារ ប្រឆាំងនឹងអាកាសយានដ្ឋានយោធាមួយកន្លែង នៅក្នុងខេត្តខឺស (Kursk) ប្រទេសរុស្ស៊ី ដែលមានចម្ងាយ ប្រហែល១០០គីឡូម៉ែត្រ ពីព្រំដែនជាប់ជាមួយនឹងអ៊ុយក្រែន។

លោក រ៉ូម៉ាន់ ស្ដារ៉ូវ៉ូត (Roman Starovoyt) បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ការវា.យប្រ.ហារនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ប៉ុន្ដែភ្លើងបានឆាបឆេះឡើងយ៉ាងខ្លាំង។ រីឯក្រុមពន្លត់អគ្គិភ័យ និង ទីភ្នាក់ងារសង្គ្រោះបន្ទាន់ កំពុងតែធ្វើការងារ នៅទីនោះ»។

រុស្ស៊ី ធ្លាប់បានចោទប្រកាន់អ៊ុយក្រែន អំពីការវា.យប្រ.ហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី រួមទាំង ការវា.យប្រ.ហារ កាលពីព្រឹកព្រលឹម ថ្ងៃចន្ទ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ចំនួន២កន្លែងផ្សេងគ្នា ដែលមានចម្ងាយឆ្ងាយ ពីព្រំដែនរាប់រយគីឡូម៉ែត្រ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៦ ខែធ្នូ ថា ក្រុងមូស្គូ បានបញ្ជាក់ ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី កាលពីថ្ងៃចន្ទ បានស្ទាក់ចាប់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន របស់អ៊ុយក្រែន នៅលើអាកាសយានដ្ឋានយោធា ចំនួន២កន្លែង ស្ថិតនៅលើទឹកដីរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា កម្ទេចកម្ទី នៃដ្រូន ចំនួន២គ្រឿង ដែលខូចខាតតិចតួច បានធ្លាក់មកលើដី។ ចំណែកទីភ្នាក់ងាររុស្ស៊ី ចំនួន៣ បានបាត់បង់ជីវិត និង ៤នាក់ផ្សេងទៀត បានរងរបួស នៅក្នុងឧបទ្ទវហេតុ វាយប្រហារប្រឆាំងនឹងអាកាសយានដ្ឋានយោធា ឌីយ៉ាហ្គីឡែវ៉ូ (Dyagilevo) នៅជិតទីក្រុង Ryanzan និង អាកាសយានដ្ឋានយោធា អេនហ្គែលស៍ (Engels) នៅតំបន់សារ៉ាតូវ (Saratov) ដែលមានចម្ងាយប្រហែល ៧៥០គីឡូម៉ែត្រ ពីរដ្ឋធានីមូស្គូ។

យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដហោះហើរ រយៈចម្ងាយឆ្ងាយ ដូចជា ប្រភេទ Tu-160 និង Tu-95 ត្រូវគេជឿ ថា ស្ថិតក្នុងមូលដ្ឋានកងទ័ពអាកាស ឌីយ៉ាហ្គីឡែវ៉ូ (Dyagilevo) និង Engels ។ អាកាសយានដ្ឋានយោធាទាំង២នេះ ត្រូវបានគេរាយការណ៍ ថា បានផ្ទុះឡើងយ៉ាងខ្លាំង ទាំងព្រឹកព្រលឹម ប៉ុន្ដែមិនមានសេចក្ដីរាយការណ៍ភ្លាមៗ អំពីការខូចខាតយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់រុស្ស៊ី ទាំងនោះឡើយ។

ត្រឹមតែរយៈពេលប៉ុន្មានម៉ោង ក្រោយការវា.យប្រ.ហារទៅលើអាកាសយានដ្ឋានយោធា នៅក្នុងប្រទេសរុស្ស៊ី នោះមក ក្រុងមូស្គូ បានបា.ញ់ស្រោចគ្រាប់មីស៊ីល ទៅលើគោលដៅនានា នៅពាសពេញ ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី បានអះអាង ថា ប្រព័ន្ធការពារដែនអាកាសរបស់ក្រុងកៀវ បានបា.ញ់ទម្លាក់ ស្ទើរតែទាំងអស់។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុមមន្រ្ដីរដ្ឋាភិបាលក្រុងកៀវ មិនបានធ្វើការអត្ថាធិប្បាយ ជាផ្លូវការណាមួយ ជុំវិញការវា.យប្រ.ហារទៅលើមូលដ្ឋានទ័ពអាកាសរបស់ក្រុងមូស្គូ ស្ថិតក្នុងប្រទេសរុស្ស៊ី ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ពីព្រំដែនជាប់ជាមួយនឹងអ៊ុយក្រែន នោះឡើយ។ ប៉ុន្ដែកងទ័ពអាកាសរបស់អ៊ុយក្រែន គ្រាន់តែសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «តើមានអ្វីកើតឡើង?» ដោយរួមជាមួយនឹងរូប Emoji និង រូបភាពពីអ្វីដែលមើលទៅដូចជាយន្ដហោះទម្លាក់គ្រាប់បែក រងនូវការខូចខាតយ៉ាងដំណំ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×