Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីក្រសួងសេដ្ឋកិច្ច៖ ឆ្នាំ២០២៣ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ បានបង្កើនដល់ប្រមាណ ១.២០០លានដុល្លារ

ភ្នំពេញ៖ មន្រ្តីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា នៅឆ្នាំ២០២៣ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ បានបង្កើនដល់ប្រមាណ ១.២០០ លានដុល្លារ មានកំណើន ១៨,៣% បើប្រៀបធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២ ដោយសារកំណើនសេដ្ឋកិច្ច និងការបង្កើត ឲ្យមានប្រភពចំណូលផ្សេងៗ ទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

នេះជាលើកឡើងរបស់ឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីនៃការរៀបចំ និងអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម បានបន្តថា ការបណ្តុះបណ្តាលនេះ គឺដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្ដ​ថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្តល់ឱកាសឱ្យមានការពិភាក្សា ពិគ្រោះយោបល់ក្នុងចំណោមតួអង្គពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដើម្បីរិះរកដំណោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើន ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាជាតិ។

ថវិកាសម្រាប់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានជាមធ្យមប្រមាណ ៨៨.០០០ ដុល្លារអាម៉េរិក ក្នុង១ឆ្នាំ កើនឡើង ២២,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២។ គិតត្រឹមឆ្នាំ២០២២នេះ រដ្ឋបាលរាជធានី ខេត្តទាំង២៥ បានអនុវត្តថវិកាកម្មវិធី និងកំពុងបន្តពង្រីកជាជំហានៗដល់រដ្ឋបាលខណ្ឌ ដែលតាមការគ្រោងទុកនៅឆ្នាំ២០២៤ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវបានដាក់ឲ្យអនុវត្តថវិកាកម្មវិធី៕

×