Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងវិនិយោគថ្មីមួយ តម្លៃ ៥,១ លានដុល្លារអាមេរិក គ្រោងសាងសង់រោងចក្រកាត់ដេរនៅភ្នំពេញ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តដល់គម្រោងវិនិយោគថ្មីមួយ ដែលស្នើឡើងដោយក្រុមហ៊ុន Textstar Garment (Cambodia) Co., Ltd.

បើយោងតាម CDC ក្រុមហ៊ុននេះ នឹងបោះទុនចំនួន ៥,១ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រកាត់ដេរ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គម្រោងដែលបានអនុម័តថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន ៧៨៧ កន្លែងសម្រាប់ប្រជាជនក្នុងស្រុក។

ការវិនិយោគបែបនេះបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគលើម៉ាក្រូសេដ្ឋកិច្ច នយោបាយ និងស្ថិរភាពសង្គមរបស់កម្ពុជា ខណៈដែលប្រទេសកំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។

គួរបញ្ជាក់ថា ការអនុម័តលើគម្រោងបង្កើតរោងចក្រថ្មីៗ ដែលភាគច្រើនជារោងចក្រកាត់ដេរ ជាសញ្ញាមួយកាន់តែប្រសើរសម្រាប់វិស័យឧស្សាហកម្មកម្ពុជា ក្នុងការរួមចំណែកជួយស្រោចស្រង់កំណើនសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរជាងមុន។ ក្រៅពីគម្រោងរោងចក្រ ដែលទើបអនុម័តពីរាជរដ្ឋាភិបាល នៅមានក្រុមហ៊ុនអន្តរជាតិផ្សេងៗ ទៀត ដែលបង្ហាញពីគម្រោងត្រៀមខ្លួនចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

×