Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ស្នើ​ឲ្យ​កូរ៉េ​ខាងជើង បញ្ជូន​កាំភ្លើង​ធំរ​យៈ​ចម្ងាយ​ឆ្ងាយ​ចេញផុត​ពី​តំបន់​ព្រំដែន

​កូរ៉េខាងត្បូង​បាន​ស្នើ​ឲ្យ​កូរ៉េ​ខាងជើង បញ្ជូន​កងកម្លាំង​កាំភ្លើង​ធំរ​យៈ​ចម្ងាយ​ឆ្ងាយ​ចេញពី​ទីតាំង​ទាំងឡាយ​នៅ​ព្រំដែន​សំដៅ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​កិច្ចចរចា​យោធា​ថ្នាក់​ឧត្តមសេនីយ៍​កាលពីស​ប្តា​ហ៍​កន្លងមក ។​

​កងកម្លាំង​កាំភ្លើង​ធំ​កូរ៉េខាងជើង ។​

​ប្រភព​ព័ត៌មាន​ឲ្យដឹងថា ក្នុង​កិច្ចចរចា​ថ្នាក់​ឧត្តមសេនីយ៍លើក​ដំបូ​ង ក្រុង​សេ​អ៊ូ​ល​បាន​លើក​សំណើរ​មួយចំនួន​ក្នុងនោះ​មាន​ការស្នើរ​ឲ្យ​បណ្តា​អង្គភាព​កាំភ្លើង​ធំ​របស់​កូរ៉េខាងជើង​ចល័ត​ថយ​ក្រោយ​ពី​តំបន់​ព្រំដែន ប្រមាណ​ពី ៣០-៤០​គីឡូម៉ែត្រ ។​

​តាម​សៀវភៅ “​ស​” របស់​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង កូរ៉េ​ខាងជើង​មាន​កាំភ្លើង​ធំ​ចំនួន ១៤.១០០​គ្រឿង ក្នុងនោះ​មាន​ប្រភេទ​កាំភ្លើង​ធំ​ច្រើន​កា​ណុង ប្រមាណ ៥.៥០០​ដើម ហើយ​វា​ត្រូវបាន​ដាក់ពង្រាយ​នៅ​ខ្សែក្រវ៉ាត់​ព្រំដែន​កូរ៉េខាងត្បូង ៕ សូ​យ​ន​

×