ក្នុងការស្នងទ្រព្យសម្បត្តិមហាក្សត្រ (CPB) នៅថ្ងៃទី ១៦ ខែមិថុនា ឲ្យដឹងថា គេបានផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិទាំងស្រុងរបស់មហាក្សត្រថៃថ្វាយព្រះមហាក្សត្រ Maha Vajiralongkorn ។ ប្រការនេះមានន័យថា នេះជាលើកដំបូងហើយ ដែលទ្រព្យសម្បត្តិទាំងមូលរបស់ព្រះមហាក្សត្រនឹងត្រូវបង់ពន្ធ។
ព្រះមហាក្សត្រថៃ Maha Vajiralongkorn
CPB ប្រកាសថា ៖ “ព្រះមហាក្សត្របានសំណូមពរឲ្យប្រគល់មកវិញនូវទ្រព្យសម្បត្តិទាំងអស់ ព្រោះព្រះអង្គឆ្វេងយល់ថា ទ្រព្យសម្បត្តិទាំងនេះក៏ត្រូវមាន “កាតព្វកិច្ចនឹងបង់ពន្ធដូចជាពលរដ្ឋថៃដទៃទៀត” ។
ព្រះមហាក្សត្រមហា Maha Vajiralongkorn ព្រះជន្ម ៦៤ព្រះវស្សា បានឡើងគ្រងរាជ្យកាលពីខែ ១២/២០១៦ បន្ទាប់ពីព្រះបិតាព្រះអង្គ Bhumibol Adulyadej នៅខែ ១០/២០១៦ ។ តាំងពីពេលបង្កើតមកនៅឆ្នាំ ១៩៣៨ CPB គឺជាស្ថាប័នជំនួសមហាក្សត្រថៃ ធ្វើការគ្រប់គ្រងទ្រព្យសម្បត្តិ និងបណ្តាខ្ទង់វិនិយោគទាំងឡាយ ដែលមានតម្លៃចន្លោះ ៣០-៦០ពាន់លានដុល្លារ ប្រកបដោយតម្លាភាព បើកចំហ និងត្រួតពិនិត្យមើលបាន ៕ សូយន