ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ ប្រជុំពិភាក្សាត្រៀមរៀបចំប្រារព្ធពិធី អបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ភ្នំពេញ:នៅសាលប្រជុំជាន់ទី៤ ទីស្ដីការក្រសួងការពារជាតិ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិភាក្សា ជាលើកចុងក្រោយការងារប្រុងប្រៀប រៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ២៩.ធ្នូ.១៩៩៨ / ២៩.ធ្នូ.២០២២ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្ត ទៅស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណ:កម្មការការងាររៀបចំពិធីរំលឹកខួប។

ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានអង្គភាពសេនាតេជោ បានលើកបញ្ជាក់ក្នុងផែនការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅតំបន់អភិវឌ្ឍឧកញ៉ា លី យ៉ុងផាត់ ក្នុងទឹកដីសង្កាត់ព្រែកឫស្សី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២២នេះ: តាមផែនការរបស់គណៈកម្មការរៀបចំពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ២៩ ធ្នូ ១៩៩៨- ២៩ ធ្នូ ២០២២ គឺក្រុមការងារយើងបានត្រៀមគ្រប់លក្ខណសម្បត្តិ ក្នុងការរៀបចំកម្លាំងចូលរួមពិធីប្រមាណជា ៣ ពាន់ ២០៩ នាក់ ។ ដែលក្នុងនោះមានកងកម្លាំងប្រដាប់អាវុធប្រមាណជា ២ពាន់ ៣១៥នាក់ .និងកម្លាំងមហាជន,យុវជនកាយរិទ្ធ,កម្លាំងយុវជន ស ស យ ក ប្រមាណជា ៨០៩៤ នាក់ ។ ដែលក្នុងនោះមានកម្លាំងគ្រងឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ទៅតាមប្រភេទទ័ព កងកម្លាំងនគរបាលជាតិ រួមទាំងកងកម្លាំងកងកិត្តិយស ត្រែទ័ព និងកម្លាំងការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីផងដែរ ។

ជាមួយនឹងការរៀបចំពិធីរំលឹកខួបនេះដែរ ក្រុមការងារនៃគណៈកម្មការរៀបចំពិធី ក៏បានធ្វើផែនការរួចជាស្រេចទាំងទីតាំង និងស្តង់តាំងពីពណ៌កងទ័ព ដែលរំលេចនូវខ្លឹមសារពាក់ព័ន្ធ ដល់សមិទ្ធផលនយោបាយឈ្នះឈ្នះ ប្រមាណជា ២៤ ស្តង់ សម្រាប់រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២នេះ ជូនដល់មហាជន ប្រជាជន បានចូលទស្សនាផងដែរ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមការងាររៀបពិធីរំលឹកខួបលើកទី ២៤ ក៏បានសំណូមពរដល់ មេបញ្ជាការ និងប្រធានស្ថាប័នពាក់ព័ន្ធគ្រប់កងឯកភាពទាំងអស់ ដែលជាក្រុមការងារគ្រប់គ្រងពិធី.គ្រប់គ្រងសកម្មភាពការតាំងពិព័រណ៍កងទ័ព. និងក្រុមការងារគ្រប់គ្រងកងកម្លាំងសម្រាប់ចូលរួមពិធីនេះ ត្រូវយកចិត្តទុកដាក់រៀបចំឱ្យបានល្អទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធី រួមទាំងការរៀបចំទទួលបដិសណ្ឋារកិច្ចសម្រាប់ថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ និងកម្លាំងដែលចូលរួមឱ្យបានរលូន នឹងល្អប្រសើរ ។ ពិសេសក្រុមការងារក៏ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយ គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ និងគណៈកម្មការរៀបចំពិធី ដើម្បីស្វែងរកទីតាំង សម្រាប់រៀបចំផែនឈរ កងទ័ព.កងនគបាលជាតិ.យុវជនកាយរិទ្ធ.កម្លាំង ស ស យ ក និងមហាជន ឱ្យបានត្រឹមត្រូវ នឹងមានគម្លាតសុវត្ថិភាព ទាំងកម្មវិធីសាកល្បង ក៏ដូចជាកម្មវិធីជាផ្លូវការ ។

ឯកឧត្តម ក៏បានក្រើនរំលឹកដល់គ្រប់បណ្ដាកងឯកភាព និងនាយ ពលទាហាន ចូលរួមទាំងអស់ ត្រូវបន្តគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ។ ពិសេសត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន នឹងធ្វើតេស្តរកមេរោគកូវីដ ១៩ ដល់កម្លាំងទាំងអស់ មុននឹងចូលរួមក្នុងកម្មវិធីនេះផងដែរ ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម