ក្រុមយុទ្ធនាការបរិស្ថានបារាំងបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន អេបផល លើការធ្វើពាណិជ្ជកម្ម រឹតត្បិតនូវលទ្ធភាពក្នុងការជុសជុលផលិតផលរបស់ខ្លួន ជាមួយនឹងគ្រឿងបន្លាស់។

សមាគម HOP បាននិយាយនៅក្នុងពាក្យបណ្តឹងថា៖« មានករណីជាច្រើនត្រូវបានសរសេរនៅក្នុងរបាយការណ៍នៃពាក្យបណ្តឹង ករណីនៃប្រព័ន្ធមិនដំណើរខ្លះក៏ត្រូវបានរកឃើញ ស្របពេល ដែលឧបករណ៍អេបផលមួយចំនួន ត្រូវបានជួសជុលជាមួយនឹងគ្រឿងបន្លាស់ ដូចជាផ្នែកខ្លះស្រដៀងគ្នា ឬគ្រឿងបន្លាស់ថ្មី ដោយមិនមានការអនុញ្ញាតពីកម្មវិធីរបស់ Apple ក៏ដោយ “។

ក្រុមអ្នកឃ្លាំមើលនិងការពារអតិថិជនបារាំងថា មុនហ្នឹង ករណីស្រដៀងគ្នានេះត្រូវបានគេលាតត្រដាងនៅឆ្នាំ 2020 ហើយក្រុមហ៊ុន Apple បានយល់ព្រមបង់លុយចំនួន 25 លានអឺរ៉ូ (26,32 លានដុល្លារ) ដោយសារការខកខានមិនបានជូនដំណឹងដល់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ថាការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការអាចបន្ថយមុខងាររបស់ឧបករណ៍៕ ប្រភព៖ រ៉យទ័រ
