ឥណ្ឌូនេស៊ី ៖ មិនដឹងថា តើជាមនោមគមន៍អ្វីទៅ បានជាធ្វើឲ្យបុរសម្នាក់ដែលសង្ស័យជាសមាជិកក្រុមសកម្មប្រយុទ្ធ ហ៊ានលះបង់បំ.ផ្ទុះខ្លួនឯងនៅស្ថានីយប៉ូលិសមួយកន្លែង បណ្ដាលឱ្យមនុស្ស២នាក់ស្លា.ប់បាត់បង់ជីវិត និង៨នាក់ទៀតរងរបួស។
ហេតុការណ៍ភេ.រវកម្មអត្ត.ឃាតនេះ កើតឡើងនៅថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅឯស្ថានីយ៍ប៉ូលិសមួយកន្លែងស្ថិតក្នុងទីក្រុងបានឌុង (Bandung) នៃខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៊ី។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក អាម៉ាត់ រ៉ាម៉ាដាន (Ahmad Ramadhan) ប្រធានការិយាល័យព័ត៌មាន នៃស្នងការប៉ូលិសជាតិឥណ្ឌូណេស៉ី បាននិយាយថា អាជ្ញាធរពាក់ព័ន្ធកំពុងសហការគ្នាជាមួយកងកម្លាំងជំនាញផ្នែកប្រឆាំងអំពើភេរវកម្ម ដើម្បីស៉ើបអង្កេតជុំវិញហេតុការណ៍អាក្រក់ខាងលើ ដែលបានផ្តាច់ជីវិតមន្រ្តីប៉ូលិសម្នាក់ និងជនសង្ស័យខ្លួនឯង។
ជុំវិញករណីនេះ លោក អ៉ីបនូ ស៊ូហិនដ្រា (Ibnu Suhendra) មន្ត្រីនៃទីភ្នាក់ងារប្រឆាំងភេរវកម្ម (BNPT) របស់ឥណ្ឌូណេស៉ី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុក ម៉េត្រូ ធីវី (Metro TV) ថា ក្រុមសកម្មប្រយុទ្ធ ចាដ (JAD) ដែលទទួលឥទ្ធិពលពីក្រុមភេ.រវករ អាយស៊ីស (ISIS) ប្រហែលជាអ្នកនៅពីក្រោយការវា.យប្រហារ ដ្បិតក្រុមនេះនាពេលកន្លងមកធ្លាប់ធ្វើសកម្មភាពស្រដៀងគ្នា នៅក្នុងប្រទេសឥណ្ឌូណេស៉ី។

ដោយឡែក បើតាមលោក ស៊ូនតាណា (Suntana) ស្នងការប៉ូលិសខេត្តជ្វាខាងលិច បានប្រាប់ ម៉េត្រូ ធីវី (Metro TV) ថា អាជ្ញាធរកំពុងតែ ផ្តោតការស៉ើបអង្កេតជាពិសេសទៅលើម៉ូតូ១គ្រឿង នៅក្បែរកន្លែងកើតហេតុ ដែលពួកគេជឿថា គឺជាយានជំនិះរបស់ជនសង្ស័យជិះមកធ្វើភេ.រវកម្មបំ.ផ្ទុះគ្រាប់បែក។ នៅភ្ជាប់ជាមួយម៉ូតូនោះ គឺមានសំបុត្រមួយច្បាប់សរសេរជាខ្លឹមសារប្រឆាំងនឹងក្រមព្រហ្មទណ្ឌថ្មី ដែលសភាឥណ្ឌូណេស៉ីទើបផ្តល់ សច្ចាប័នកាលពីប៉ុន្មានថ្ងៃមុននេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











