Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក (WB) សម្រេចផ្ដល់ហិរញ្ញប្បទានសម្បទានដល់ប្រទេសស្រីលង្កា ស្រោចស្រង់សេដ្ឋកិច្ចឡើងវិញក្រោយពីដួលរលំ

spot_img

ស្រីលង្កា ៖ ធនាគារពិភពលោក (WB) បានអនុម័តសំណើរបស់ប្រទេសស្រីលង្កាដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច សង្គម ឱ្យទទួលបានហិរញ្ញប្បទានសម្បទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីជួយរក្សាស្ថិរភាពសេដ្ឋកិច្ច និងកែច្នៃអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

ជំនួយសង្គ្រោះសេដ្ឋកិច្ច តាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ប្រទេសស្រីលង្កានឹងទទួលបានហិរញ្ញប្បទានសម្បទាន ជំនួយបច្ចេកទេស និងការណែនាំអំពីគោលនយោបាយពីធនាគារពិភពលោក ដើម្បីអនុវត្តកំណែទម្រង់ឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញ។

មុនដាំក្បាលចុះ ហើយសេដ្ឋកិច្ចក្ស័យធនរបស់ប្រទេសស្រីលង្កា ក្រុមអ្នកសេដ្ឋវិទូអន្តរជាតិ បានពិនិត្យមើលឃើញថា ការកើនឡើងអតិផរណា ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ និងការថយចុះទុនម្រុងរូបិយប័ណ្ណបរទេស បានធ្វើឱ្យប្រទេសដីកោះដែលមានប្រជាជនចំនួន ២២លាននាក់មួយនេះជួបការលំបាកក្នុងការចំណាយសម្រាប់ការនាំចូលសម្ភារសំខាន់ៗ ដូចជា អាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។

ធនាគារពិភពលោកបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការទទួលបានហិរញ្ញប្បទានសម្បទានរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ក៏នឹងកាត់បន្ថយសម្ពាធសេវាបំណុលផងដែរ ដោយសារវាផ្តល់លក្ខខណ្ឌអំណោយផលបន្ថែមទៀត។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា បានវណ្ឌ.កនឹងវិបត្ដិបំណុលគេយ៉ាងធ្ងន់ធ្ងរ បណ្ដាលឲ្យសេដ្ឋកិច្ចត្រូវដួលរលំទាំងស្រុង ហើយប្រជាជនរបស់ប្រទេសនៅលើដែនកោះអាស៊ីខាងត្បូងមួយនេះ បានងើបឡើងតវ៉ា រហូតធ្វើឲ្យប្រធានាធិបតី លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) រត់ចោលស្រុក ហើយឥឡូវ ក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ ឡាហ្សាដ (Lazard) បានចាប់ផ្ដើមចរចាជាមួយឥណ្ឌា ចិន និង ជប៉ុន ស្ដីពីបំណុលរបស់ប្រទេសមួយនេះ ធ្វើយ៉ាងណាឲ្យមានការធូរស្រាលបន្តិច។

ប្រជាពលរដ្ឋស្រីលង្កាកាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ ធ្លាប់បានផ្ទុះការតវ៉ាយ៉ាងផុសផុលប្រឆាំងនឹងអ្នកដឹកនាំប្រទេសដែលធ្វើឲ្យសេដ្ឋកិច្ចជាតិដួលរលំដោយសារអសមត្ថភាព។

ការតវ៉ានោះ ក៏ស្ថិតក្នុងគោលដៅប្រឆាំងនឹងលោក រ៉ានីល វិកក្រែមេសិងហេ (Ranil Wickremesinghe) ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ចំនួន ៦អាណត្តិ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា ដែលមុននេះ គឺ លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានរត់ភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីការផ្ទុះការតវ៉ាដ៏ធំ អស់រយៈពេលជាច្រើនសប្តាហ៍ ជុំវិញការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស និងការកើនឡើងនូវកំហឹងសាធារណៈ ចំពោះឥទ្ធិពលនយោបាយដ៏យូរអង្វែងរបស់គ្រួសារ លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×