ទីក្រុងបាសេឡូណា ៖ យ៉ាងហោចណាស់មនុស្ស១៥៥នាក់បានរងរបួសស្រាល និងមធ្យម កាលពីថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងហេតុការណ៍រថភ្លើងមួយខ្សែ បានជ្រុលទៅបុកជាមួយផ្នែកខាងក្រោយនៃរថភ្លើងមួយទៀត នៅឯស្ថានីយ៍មួយចម្ងាយប្រហែល១០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា សេវាសង្គ្រោះបន្ទាន់ និងក្រុមហ៊ុនផ្លូវដែកអេស្ប៉ាញ បានរាយការណ៍ថា ការប៉ះទង្គិចគ្នារវាងរថភ្លើង និងរថភ្លើងនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៨ព្រឹក (ម៉ោងក្នុងតំបន់) ធ្វើឱ្យមនុស្ស១៥០នាក់បានទទួលរងរបួសស្រាល និង៥នាក់ទៀតស្ថិតក្នុងស្ថានភាពមធ្យម។
នាំពាក្យសម្រាប់សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយថា ក្រុមគ្រូពេទ្យប្រញាប់ចេញពីអង្គភាពចំនួន១៨ ឆ្ពោះទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការសង្គ្រោះមនុស្សដែលជួបហេតុការណ៍មិនប្រក្រតីនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









