Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាអឺរ៉ុប លុបចោលការវាយតម្លៃទីផ្សារ ៤០០ពាន់លានដុល្លារ

ទីក្រុងប៊្រុចសែល៖ ក្រុមហ៊ុនបណ្ដាក់ទុនអាតូមីកូ (Atomico) បានចេញរបាយការណ៍របស់ខ្លួន ថា ក្រុមហ៊ុនឧស្សាហកម្មអឺរ៉ុប បានលុបចោលការវាយតម្លៃទីផ្សារ រហូតដល់៤០០ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំនេះ ហើយក៏ជាការធ្លាក់ចុះមូលនិធិបណ្តាក់ទុន រហូតដល់១៨ភាគរយផងដែរ។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីរាត្រី ថ្ងៃពុធ ទី៧ ខែធ្នូ ថា ក្រុមហ៊ុន Atomico បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួន ថា ការវាយតម្លៃសរុប នៃក្រុមហ៊ុនបច្ចេកវិទ្យាសាធារណៈ និង ឯកជន បានថយចុះ រហូតដល់២,៧ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក ($2.7 trillion) ដោយលុបចោលពីការវាយតម្លៃ ចំនួន៣,១ពាន់ពាន់លានដុល្លារ កាលពីចុងឆ្នាំ២០២១។ បញ្ហាសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យអត្រាការប្រាក់ឡើងខ្ពស់ ហើយក្រុមបុគ្គលិក ដែលមានការបណ្ដុះបណ្ដាល កំពុងតែថយចុះ នៅក្នុងចំណោមហេតុផលនានា ដូចអ្វីដែលបានលើកឡើង ជុំវិញបញ្ហាធ្លាក់ចុះនេះ។

សម្ពាធទីផ្សារ បានបង្ខំឲ្យក្រុមហ៊ុនល្បីៗមួយចំនួន នៅអឺរ៉ុប ត្រូវប្រមូលមូលនិធិ ដោយលុបការវាយតម្លៃខ្ពស់របស់ពួកគេ។ ជាឧទាហរណ៍ ក្រុមហ៊ុនទូទាត់ប្រាក់ស៊ុយអែត ក្លាណាបែងខ៍ អេប៊ី ( Klarna Bank AB) ប្រមូលបានប្រាក់ ត្រឹមតែចំនួន៨០០លានដុល្លារ ខណៈការវាយតម្លៃ កើនឡើង រហូតដល់៦,៧ពាន់លានដុល្លារ ដោយបានធ្លាក់ចុះ រហូតដល់៨៥ភាគរយ អំពីការកំណត់តម្លៃ កាលពីឆ្នាំ២០២១ មានចំនួន៤៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោក ថម វេម៉ៃយឺរ (Tom Wehmeier) ជាដៃគូរបស់ Atomico បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុប កំពុងតែប្រឈមមុខនឹងបរិយាកាសការប្រកូតប្រជែងផ្នែកមីក្រូសេដ្ឋកិច្ច ចាប់តាំងពីវិបត្ដិហិរញ្ញវត្ថុសកល រហូតមក។ ចំណែកការផ្ដល់ទុនវិនិយោគ នៅអឺរ៉ុប បានធ្លាក់ចុះ រហូតដល់៨៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២២ ដោយផ្អែកលើទិន្នន័យ ប្រមូលបាន ពីប្រទេសចំនួន៤១។ នេះជាការធ្លាក់ចុះ ប្រហែល១៨ភាគរយ ចេញពីការព្យាករ នៅក្នុងឆ្នាំ២០២១ ដែលគិតកើនឡើង រហូតដល់១០០ពាន់លានដុល្លារ។

ថ្វីបើមានការប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនយ៉ាងណាក្ដី ក៏ក្រុមហ៊ុន Atomico បានរកឃើញ ថា អ្នកនៅក្នុងវិស័យឧស្សាហកម្ម នៅតែមានភាពរីករាយ។ ការស្ទង់មតិរបស់ស្ថាបនិក និង អ្នកវិនិយោគ នៅទ្វីបនេះ មានចំនួន៧៧ភាគរយ បានអះអាង ថា ពួកគេមានការសប្បាយចិត្ត ឬសាទរ អំពីអនាគតឧស្សាហកម្មបច្ចេកវិទ្យា នៅតំបន់អឺរ៉ុប ច្រើនជាងឆ្នាំ២០២១។

លោក Tom Wehmeier បានបន្ថែម ថា «វាជាការពិតថ្មីមួយ ព្រោះទីផ្សារហិរញ្ញវត្ថុ តែងតែមានការប្រែប្រួល ហើយជាមួយនឹងបញ្ហានេះ ការរំពឹងទុករបស់មនុស្សគ្រប់គ្នា កំពុងតែធ្វើការជាមួយនឹងវិស័យឧស្សាហកម្មបច្ចេកវិទ្យាអឺរ៉ុប ចាំបាច់ត្រូវតែមានការវិវឌ្ឍន៍ ទៅតាមស្ថានការណ៍»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×