Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Video & Pics Update: នេះ​ជា​ខណៈពេល​ដ៏​មហា​សែន​ដ៏​រន្ធត់ ដែល​ស្ត្រី​ឥណ្ឌូនេស៊ី ត្រូវបាន​វះ​យក​ចេញពី​ក្នុង​ពោះ​ពស់ថ្លាន់​

នេះជា​វីដេអូ និង​រូបភាព​​ចុងក្រោយ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​​ពួក​អ្នក​ភូមិ​​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​នាំ​គ្នា​​​វះ​ពោះ​​ពស់​ថ្លាន់​ដ៏ធំ​១ក្បាល​ ក្នុង​ក្តី​ដ៏រន្ធត់​ពេក​ក្រៃ​គ្រប់ៗ​គ្នា ដើម្បី​យក​ចេញ​សាកសព​ស្រ្តី​ម្នាក់​ បន្ទាប់ពី​ពស់​នេះ​ត្រូវបាន​​គេ​ចាប់​​​បាន​​នៅ​​ជិត​កន្លែង​ដែល​​ស្រ្តី​រងគ្រោះ​​បាន​​បាត់​ខ្លួន ខណៈ​កំពុង​មើលថែ​សួន​បន្លែ​របស់​នាង ។​

សាកសព​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ Wa Tiba អាយុ ៥៤ ឆ្នាំ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​សុក្រ នៅពេលដែល​អ្នកភូមិ​បាន​វះ​ពោះ​របស់​ពស់ថ្លាន់​ដែលមាន​ប្រវែង ៧ ម៉ែត្រ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ភូមិ Persiapan Lawela នៅលើ​កោះ Muna នៃ​ឆ្នេរសមុទ្រ Sulawesi ។​

​ប៉ូលីស​ម្នាក់​ឈ្មោះ Hamka និយាយថា​៖ «​អ្នកស្រុក​បាន​មានការ​សង្ស័យថា ពស់ថ្លាន់​នេះ​បាន​លេប​ស្ត្រី​រងគ្រោះ ហេតុដូច្នេះ ពួកគេ​ក៏បាន​សម្លាប់​វា និង​បន្ទាប់មក នាំយក​វា​ចេញ​ក្នុង​ចម្ការ ដែលជា​ទីកន្លែង​វា​បាន​លេប​ស្ត្រី​រងគ្រោះ​» ។​

អ្នកភូមិ​បន្ទាប់មក ក៏បាន​សម្រេច​ធ្វើការ​វះ​ពោះ​ពស់ថ្លាន់​នេះ និង​ពិតជា​មានការ​ស្លុតរន្ធត់​ជាខ្លាំង នៅពេល​រកឃើញ​សព​ស្ត្រី​រងគ្រោះ​នៅ​ខាងក្នុង ។​

​អ្នកស្រុក​ប្រហែល ១០០ ក្នុងនោះ​មាន​សាច់ញាតិ​ជនរងគ្រោះ បានចាប់ផ្តើម​ស្វែងរក​ស្ត្រី​រងគ្រោះ បន្ទាប់​នាង​ពុំបាន​ឃើញ​វិល​ត្រឡប់មកផ្ទះ​វិញ​ពី​ចម្ការ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ។​

​លោក Hamka បាន​ឲ្យ​ដឹង​ទៀតថា អ្នកភូមិ​បាន​រកឃើញ​ពស់ថ្លាន់​នេះ នៅ​កំពុង​ដេក​ចម្ងាយ​ប្រែល ៣០ ម៉ែត្រ ពី​ស្បែកជើង និង​ផ្គាក់ (​កាំបិត​ផ្លែ​វែង​សម្រាប់​ឆ្កា​ព្រៃ​) របស់ Tiba nig ។ លោក​បន្ថែមថា ពស់ថ្លាន់​នេះ​បាន​លេប​ក្បាល​របស់​ស្ត្រី​រងគ្រោះ​មុន ហើយ​ខ្លួនប្រាណ​របស់​នាង​ត្រូវបាន​រកឃើញ​ខូចខាត ៕ ឧ​ត្ត​ម​

   

×