Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីបា.ញ់ប្លោងមីស៊ីល និងរ៉ុក្កែត លើសពី១០០០គ្រាប់ ខណៈអ៊ុយក្រែនត្រូវការលុយ៣០០លានអឺរ៉ូ ជួសជុលបណ្ដាញថាមពលអគ្គិសនីបឋម

រុស្ស៊ី ៖ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន អ៊ីនធើរហ្វេក (Interfax-Ukraine) កាលពីថ្ងៃពុធ ទី៧ ខែធ្នូ សប្តាហ៍នេះ ថា កងកម្លាំងរុស្ស៉ីបានបា.ញ់មីស៉ីល និងរ៉ុក្កែតសរុបលើសពី១,០០០គ្រាប់ មកលើបណ្តាញថាមពលអគ្គិសនីរបស់ អ៊ុយក្រែន ដែលធ្វើឲ្យខូចខាតយ៉ាងធំធេង បង្កឲ្យប្រជាជនអ៊ុយក្រែនជួបការលំបាកខ្លាំងក្នុងរដូវរងានេះ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក វ៉ូឡូឌីមៀ គូឌ្រីតស្គី (Volodymyr Kudrytsky) អគ្គនាយកក្រុមហ៊ុន យ៊ូក្រេណឺហ្គោ (Ukrenergo) ដែលជាប្រតិបត្តិករបណ្តាញថាមពលអគ្គិសនី នៅអ៊ុយក្រែន បាននិយាយប្រាប់បណ្ដាញផ្សព្វផ្សាយថា បើតាមការចុះពិនិត្យអង្កេតទីតាំងដែលរងការវាយប្រហារ គឺកងទាហានរុស្ស៊ី បានបាញ់មីស៉ីល និងរ៉ុក្កែតសរុបលើសពី១,០០០គ្រាប់ទៅទៀត។

ការលើកឡើងនេះ ធ្វើក្នុងកំលុងកិច្ចប្រជុំមួយដែលរៀបចំឡើងដោយ ធនាគារអឺរ៉ុបសម្រាប់ការអភិវឌ្ឍ និងការស្ថាបនាឡើងវិញ (EBRD), ហើយថា លោក គូឌ្រីតស្គី និងក្រុមមន្រ្តីរបស់លោកកំពុងស្វះស្វែងរកបរិក្ខារសំខាន់ៗនៅជុំវិញពិភពលោក ដែលចាំបាច់សម្រាប់ការជួសជុលឡើងវិញ។

លោក គូឌ្រីតស្គី បានបញ្ជាក់ថា ការបា.ញ់ស្រោចមីស៉ីល និងគ្រាប់រ៉ុក្កែត៨លើកចុងក្រោយរបស់រុស្ស៉ី ទៅលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំពោះបណ្តាញថាមពល និងនាំឱ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីនៅពាសពេញប្រទេស ប៉ុន្តែប្រព័ន្ធបណ្តាញថាមពល នៅអាចដំណើរការបានខ្លះៗ។

បច្ចុប្បន្ន អ៊ុយក្រែនកំពុងប្រឈមនឹង បញ្ហាខ្វះខាតខ្លាំងនូវសមត្ថភាពផលិតថាមពល បើទោះបីការប្រើប្រាស់បានថយចុះក្នុងអត្រា២៥-៣០ភាគរយ បើធៀបកាលពីមុនមានសង្រ្គាមក៏ដោយ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន យ៊ូក្រេណឺហ្គោ (Ukrenergo) បានប្រាប់ថា ខ្លួនធានាបានកម្ចីទំហំ ៣០០លានអឺរ៉ូ (ស្មើប្រហែល ៣១៥លានដុល្លារអាមេរិក) ពីធនាគារអឺរ៉ុ បសម្រាប់ការអភិវឌ្ឍ និងការស្ថាបនាឡើងវិញ (EBRD) ដើម្បីស្តារហេដ្ឋារចនាសម្ពន្ធថាមពល ដែលបានរង ការបំផ្លិចបំផ្លាញក្នុងការវាយប្រហាររបស់រុស្ស៉ី និងដើម្បីសង្គ្រោះការលំបាករបស់ប្រជាជន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×