Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​កក្រើក! ចោរ​ប្ល.ន់​ប្រដាប់​អាវុ​ធ ប៉ះ​ម្ចាស់ហាង​មាស​មាន​អាវុធ​ច្រើ​ន​ដើម ហើយ​ថែមទាំង​ជំនាញ​បា.ញ់ លទ្ធផល​គឺថា…

នេះជាករណីប្លន់ដ៏សាហាវមិននឹកស្មានដល់ ខណៈដែលចោរប្រដាប់អាវុធមានគ្នីគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ចូលប្លន់បាញ់ហាងមាសឆៅៗ ដែលធ្វើឲ្យអ្នកលក់ដូរជិតខាង និងអ្នកដំណើរ រត់ក្រាបព្រលឹងចុងសក់។ តែទោះជាយ៉ាងណា សំណាងអាក្រក់ ប្លន់ប៉ះចំម្ចាស់ហាងជំនាញបាញ់ បានទាញកាំភ្លើងវែងបាញ់ស្រោចវិញរត់ចែកជើង ក្នុងនោះចោរម្នាក់រងរបួសធ្ងន់ដេកនៅនឹងកន្លែងតែម្តង។

តាមសារព័ត៌មានថៃ បានចុះផ្សាយឲ្យដឹងថា នៅវេលាម៉ោង ១ រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មជ្ឈមណ្ឌល​វិទ្យុ ១៩១ បានរាយការណ៍ថា មានករណីប្លន់ប្រដាប់អាវុធ ដោយចោរ៤នាក់ បានបាញ់វាយឆ្មក់ចូលហាងមាសមួយកន្លែង ស្ថិតនៅទល់មុខសាលារៀន Tak Pittayakom ក្នុងស្រុក Muang ខេត្ត Tak។

សេចក្តីរាយការណ៍បានឲ្យដឹងថា ចោរបានស្រែកខ្លាំងៗ និងដកកាំភ្លើងខ្លីបាញ់បំបែកកញ្ចក់មុខហាង រួចទាត់ទម្លុះចូលទៅក្នុងហាងយ៉ាងសាហាវ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺខណៈពេលចោរម្នាក់ក្នុងចំណោមនោះ បានប្រើម៉ាស៊ីនកាត់ ដើម្បីកាត់ចម្រឹងដែកប្រមូលមាស ស្រាប់តែម្ចាស់ហាងយកកាំភ្លើងវែងបាញ់ស្រោចវិញ ធ្វើឲ្យពួកចោររត់ចែកជើងតែម្តង។ ប៉ុន្តែ សំណាងអាក្រក់ ចោរម្នាក់ត្រូវគ្រាប់កាំភ្លើងរងរបួសធ្ងន់ធ្ងរដេកនៅនឹងថ្នល់ ខណៈម្នាក់ទៀតត្រូវចាប់ខ្លួន និង២នាក់ទៀតរត់គេចខ្លួនរួច។

លោក Pisit Rapitphan អាយុ ៤៦​ ឆ្នាំ ជាម្ចាស់ហាង បានប្រាប់ប៉ូលិសថា គាត់បានឃើញក្រុមចោរបានប្រើកាំភ្លើងបាញ់បំបែកកញ្ចក់ មុនពេលទាត់ទ្វារចូល ហើយនៅពេលនោះ គាត់បានប្រាប់ប្រពន្ធរបស់គាត់ឲ្យលាក់ខ្លួននៅខាងក្រោយទូមាស រួចគាត់ក៏យកកាំភ្លើងមកបាញ់ការពារខ្លួន ដោយបាញ់ត្រូវចោរកាន់ម៉ាស៊ីនកាត់ដែកម្នាក់ បន្ទាប់ពីរូបគេរត់ចេញការហាង ព្យាយាមឡើងជិះម៉ូតូ។

ជុំវិញហេតុនេះផងដែរ អ្នកសារ​ព័ត៌មាន​បាន​រាយការណ៍​ថា ​​អាណាព្យាបាលសិស្ស ពិតជា​មានការ​ព្រួយបារម្ភសុវត្ថិភាព​កូនៗយ៉ាងខ្លាំង ​នៅ​ក្នុង​សាលា​ Tak Pittayakom ដោយសារ​ខ្លាច​ថា ​នឹង​ត្រូវ​រង​ការ​ផ្ទុះអាវុធ​បែប​នេះ ហើយ​ក៏​បញ្ជាក់​ថា ក្រុម​ចោរ​នេះ​គឺជា​ក្រុម​ដដែល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា ប្លន់​នៅ​ហាង​មាសម្តងរួចហើយ ​កាល​ពី​ដើម​ឆ្នាំ​នេះ នៅ​ស្រុក Phop Phra ខេត្ត Tak។

តាមប្រភពចែករំលែកនៅលើបណ្តាញសង្គមថៃ បានឲ្យដឹងថា ម្ចាស់ហាងពិតជាមិនធម្មតានោះទេ ដោយទទួលបានពានបាញ់កាំភ្លើង និងមានកាំភ្លើងវែងច្រើនដើម ទុកការពារផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

វីដេអូស្តែងៗ => Click on this link https://web.facebook.com/100027140194153/videos/861201335021840/https://web.facebook.com/100027140194153/videos/861201335021840/

×