Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិន​មិន​ស្រួ​ល ចេញពី​រដ្ឋបាល​ខណ្ឌ​ព្រែកព្​នៅ រឿង​លោក ធឺម សំ​អាន និង​បក្ខពួក កំពុង​ធ្វើ​ឱ្យ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ និង​មន្ត្រី​ជាប់​កិច្ចសន្​យា មិន​ពេញចិត្ត​និង​ការដឹកនាំ​បែប​បក្ខពួក​និយម

ភ្នំពេញ៖ ធំក្លិនមិនស្រួលបន្ទាប់ពីឡើងកាន់តំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅរបស់លោកធឺម សំអានបានរយៈពេលជា៣ខែមកនេះមានមន្ត្រីក្នុងតួនាទី និងមន្ត្រីជាប់កិច្ចសន្យា បាននាំគ្នាត្អូញត្អែរ ហើយអ្នកខ្លះបានធ្វើការសុំផ្លាស់ប្ដូរចេញទៅនៅតាមបណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ហើយមានមន្ត្រីជាប់កិច្ចសន្យាខ្លះត្រូវបានលាឈប់ពីការងារនិងតួនាទី និងអ្នកខ្លះត្រូវគេដេញចោលតែម្តង ដោយទាំងគ្មានមូលហេតុ។

ដោយមន្រ្តីជាប់កិច្ចសន្យាខ្លះបំរើការងារអ្នកខ្លះ៥ឆ្នាំនិងអ្នកខ្លះ១០ឆ្នាំឃើញទង្វើរបក្ខពួកនិយម បែបនេះរបស់លោកធឹន សំអានបែបនេះធ្វើឱ្យមន្ត្រីជាប់កិច្ចសន្យាមួយចំនួនមិនពេញចិត្ត បានបង្ហោះនៅលើបណ្តាញសង្គម(tacebook)ដើម្បីឱ្យថ្នាក់ដឹកនាំផ្សេងៗបានដឹង ដើម្បីជួយរកយុត្តិធម៌ជូនពួកគាត់ទៀតផង។

ពាក់ព័ន្ធនឹងជុំវិញករណីនេះមានមន្ត្រីមួយចំនួនបានខ្សឹបខ្សៀវគ្នាថា មិនដែលឃើញទេ បន្ទាប់ពីមកកាន់តំណែងជាអភិបាលខណ្ឌព្រែកព្នៅ របស់លោកធឹម សំអាន ពួកគាត់មិនដែលជួបប្រទះនិងឃើញទេព្រះអើយ ដែលអភិបាលខណ្ឌយកសាលាខណ្ឌធ្វើជាផ្ទះរបស់ខ្លួនបែបនេះ ទើបតែឃើញមួយទេ។

ប្រភពពីមន្ត្រីដដែលបានខ្សឹបឱ្យដឹងទៀតថា ចំណែកបក្ខពួក ឬខ្សែរបស់លោកធឹម សំអានវិញ តែងតែដើរនិយាយគំរាម ដកគេ ដកឯង ពេញសាលាខណ្ឌ បើទោះជាមន្ត្រីជាប់កិច្ចសន្យាឬមន្ត្រីក្នុងក្របខ័ណ្ឌដែលបំរើការងាររាប់ឆ្នាំមកហើយក៏ដោយ ធ្វើឱ្យមន្ត្រីដែលបំរើការនៅក្នុងសាលាខណ្ឌគ្រប់គ្នាមិនពេញចិត្តនៅទង្វើបក្ខពួកនិយមរបស់លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅសព្វថ្ងៃនេះទេ។

ទោះបីយ៉ាងណាមានមន្ត្រីខ្លះបាននិយាយថា គួរឱ្យអាណិតដល់មន្ត្រីជាប់កិច្ចសន្យាម្នាក់ត្រូវបានលុបឈ្មោះចេញដែលទាំងគ្នាធ្លាប់បានបំរើការងារនៅរដ្ឋបាលខណ្ឌព្រែកព្នៅអស់រយ:ពេល០៨ឆ្នាំមកហើយ ដោយមកពីជួបគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលលោកអភិបាលចាស់កាន់តំណែង ដែលលោកបានអនុញ្ញាតឱ្យលោកឈប់សម្រាកព្យាបាលជំងឺនៅផ្ទះ ដល់ពេលលោកបានជាសះស្បើយពីជំងឺហើយរយៈពេលប្រហែលជា០២ខែ រួចបានវិលមកបំពេញការងារវិញ ស្រាប់តែមិនមានឈ្មោះលោកនៅក្នុងរដ្ឋបាលខណ្ឌព្រែកព្នៅ បច្ចុប្បន្នទៅវិញ។

បច្ចុប្បន្ននេះជំនួយការរបស់លោកអភិបាលខណ្ឌព្រែកព្នៅ ជិត១០នាក់និងមន្ត្រីហែរហមអមលោកធឹម សំអានមកពីខណ្ឌបឹងកេងកង មួយចំនួនហាក់មានអំណាចនិងឥទ្ធិពលខ្លាំងណាស់ ដោយម្នាក់ៗដើពើងទ្រូង និងមិនសូវគោរពចាស់ទុំ ឬអ្នកណាឡើយគឺស្គាល់តែគ្នីគ្នាពួកគេមកពីសាលាខណ្ឌបឹងកេងកងតែប៉ុណ្ណោះ។

ជុំវិញនិងទង្វើរគ្នីគ្នា បក្ខពួករបស់លោកអភិបាល នៃគណៈ:អភិបាលខណ្ឌព្រែកព្នៅស្អុយសាយពេញរដ្ឋបាលសាលាខណ្ឌហើយមិនជឿថាលោកមិនដឹងនោះទេ?បើគ្មានការយល់ព្រមឬបើកភ្លើងខៀវនោះ?ក៏ពួកគេមិនហ៊ានធ្វើបែបនេះដែរ?

ទាក់ទងនិងរឿងអាស្រូវនេះអ្នកសារព័ត៌មានយើងមិនអាចធ្វើការបកស្រាយពីលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានទេនៅពេលនេះ។

ជាមួយគ្នាដែរពាក់ព័ន្ធរឿងអាស្រូវខាងលើនេះមន្ត្រីក្នុងក្របខ័ណ្ឌនិងមន្ត្រីជាប់កិច្ចសន្យា សូមស្នើដល់ឯកឧត្តមឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ មេត្តាចាត់ក្រុមមន្ត្រីពាក់ព័ន្ធចុះអង្កេតនិងស្រាវជ្រាវ ភាពមិនប្រក្រតីរបស់លោកធឹម សំអាន និងបក្ខពួកកំពុងធ្វើព្យុះភ្លៀង ពេញរដ្ឋបាលសាលាខណ្ឌព្រែកព្នៅ តទៅទៀត បើទុកបណ្តែតបណ្តោយនៅតទៅទៀតអាចកើតមានរឿងកាន់តែធ្ងន់ធ្ងរ៕រក្សាសិទ្ធិដោយ៖ សុវណ្ណារិទ្ធ

×