Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! មក​ដឹង​ប្រវត្តិ​ម្ចាស់ហាង​មាស បា.ញ់ប្រ.ហារ​ក្រុម​ចោរ​រត់​ចែក​ជើង ខណៈ​អ្នកច្បាប់​ចេញ​មក​បញ្ជា​ក់​ច្បាស់​ៗ ករណីនេះ​ត្រូវ​បាន​ចាត់ទុកថា…

ករណីនៃអំពើប្លន់ប្រដាប់អាវុធដ៏សាហាវ ពីសំណាក់ក្រុមចោរ៤នាក់ បានធ្វើសកម្មភាពបាញ់បំបែកចូលហាងមាសមួយកន្លែង នៅទល់មុខសាលារៀន Tak Pittayakom ខេត្ត Tak ហើយជាលទ្ធផល ចោរម្នាក់ត្រូវម្ចាស់ហាងបាញ់ឲ្យរងរបួសធ្ងន់, ម្នាក់ត្រូវចាប់ខ្លួន និង២នាក់ទៀតរត់គេចខ្លួនរួច បានកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គម។

ជុំវិញហេតុការណ៍នេះ សារព័ត៌មានប៉ុស្តិ៍លេខ៣ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ បានរាយការណ៍ថា លោក Pisit អាយុ ៤៦ ឆ្នាំ ម្ចាស់ហាងមាស Yaowarat បានបង្ហើបថា មានឧក្រិដ្ឋជន៤នាក់ បានចូលមក និងចាប់ផ្តើមបាញ់ទម្លុះទ្វារហាង។ ឃើញដូច្នេះ ​គាត់ក៏បាន​ប្រាប់​ប្រពន្ធ ​ឱ្យលាក់ខ្លួនខាង​ក្រោយ​ទូរមាស។ ​ហើយភ្លាមៗនោះ ​ជនល្មើសម្នាក់ក្នុងចំណោមទាំង៤នាក់ ​បាន​ប្រើម៉ូទ័រកាត់​ យកទៅចម្រឹងដែក ដើម្បី​ចូល​ប្លន់។

លោក Pisit បន្តថា ឃើញ​ដូច្នេះ គាត់​ក៏​ដើរ​ទៅ​ខាងក្រោយ​ហាង ហើយ​រើស​កាំភ្លើង​វែង​មួយ​ដើម ដើម្បីបាញ់បណ្តេញក្រុមចោរ។ គ្រាប់ដំបូង បាញ់គំរាមដោយបាញ់​សំដៅ​ពិដាន និងគ្រាប់​ទី២-​៣-៤ បានបាញ់​ទៅ​លើពួកគេ ហើយគ្រាប់ទី៤ ត្រូវ​ចោរម្នាក់នៅចុងក្រោយ ដែល​កំពុងព្យាយាមបញ្ឆេះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ម៉ូតូមិនឆេះ។ ចោររូបនេះ បានរត់ទាំងរបួស ហើយក៏បានដេកដួលនៅលើផ្លូវ ​ប្រហែល​ ១០ ​ម៉ែត្រ​ពី​ហាង។ បន្ទាប់មក ចោររងរបួសនោះ ក៏ត្រូវបាន​យក​ទៅ​​សង្គ្រោះ​បន្ទាន់។

មាន​សេចក្តីរាយការណ៍​ថា លោក Pisit ជា​អ្នក​បាញ់កាំភ្លើង ដោយគាត់បានប្រាប់ថា នៅ​ពេល​ទំនេរ គាត់បាន​ទៅ​ហាត់​បាញ់​នៅ​មូលដ្ឋាន​ទ័ព​លេខ ៣១០ ជា​ប្រចាំ។ ហើយក៏ធ្លាប់ទទួលបានពានរង្វាន់បាញ់ត្រង់ផងដែរ។

លោកវរសេនីយ៍ទោ Kitti Kerdphon នាយការិយាល័យកិច្ចការស៊ីវិល កងវរសេនាតូចលេខ៣១០ ដែលជាគ្រូបង្ហាត់អាវុធដល់លោក Phisit បានបង្ហើបថា លោក Pisit បានមកហ្វឹកហាត់ផ្នែកប្រើប្រាស់អាវុធ នៅ​មូលដ្ឋាន​វាលស្រែ​ ជាមួយ​ប្រពន្ធ​កាលពី​៨​ឆ្នាំមុន ដោយ​ម្ចាស់​ហាង​មាសរូបនេះ​ចូលចិត្ត​កីឡា​បាញ់ប្រហារនេះណាស់​។ គាត់ធ្លាប់​ចូលរួម​ក្នុង​ការ​ប្រកួត​បាញ់ដែល​រៀបចំ​ដោយ​កីឡដ្ឋាន​ក្នុង​ខេត្ត​ Tak ហើយ​ក៏​ទទួល​បាន​ពាន​រង្វាន់​ផង​ដែរ។

គ្រូបង្ហាត់ខាងលើ បន្តថា «ទោះយ៉ាងណា សព្វថ្ងៃនេះ គឺនៅ​ពេល​ទំនេរ​ លោក Pisit តែងតែ​ទៅ​ហាត់​បាញ់​កាំភ្លើងដោយផ្ទាល់ ជាមួយកាំភ្លើងមានច្រើនប្រភេទ ហើយរាល់ពេលដែលខ្ញុំទៅ ខ្ញុំតែងតែណាត់ជួបជាមួយគ្រូបង្គោល ដើម្បីណែនាំការប្រើប្រាស់។ គាត់​ជា​មនុស្ស​មាន​ចិត្ត​ល្អ ចិត្ត​ស្ងប់ ងាយ​ស្រួល​ក្នុង​ការ​បង្រៀន​ប្រើ​កាំភ្លើង​ក្នុង​ផ្លូវ​ល្អ»។

ដោយឡែក ទាក់ទងរឿងបាញ់ចោរនេះផងដែរ មេធាវីម្នាក់ លោក Decha បាន​បង្ហោះ​ឃ្លី​ប​តាមរយៈ​ទំព័រ​មេធាវីរបស់ខ្លួន ដោយ​បានបញ្ជាក់​ថា ក្នុង​ករណី​មាន​មនុស្ស​យក​កាំភ្លើង​ចូល​ផ្ទះ ឬ​ក្នុង​ហាង មិន​ថា​ម្ចាស់​បាញ់​ប៉ុន្មាន​គ្រាប់​ទេ គឺចាត់​ទុក​ថា​ជា​ការ​ការពារ​ខ្លួន។ ចំណែក​ក្រុមចោរ​រត់​ចេញ​ពី​ហាង​ជា​រឿង​បន្តបន្ទាប់។ បើ​តាម​ច្បាប់​ចាត់​ទុក​ថា​សម​ហេតុ​ផល ព្រោះ​យើង​មិន​បាន​ចេញ​ពី​ហាង ហើយ​សម្លាប់ពួកគេ។ ពេល​នោះ​គ្រោះ​ថ្នាក់​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ព្រោះជនដៃដល់នៅតែកាន់កាំភ្លើង។ ដូច្នេះ ​ក្នុង​ករណី​នេះ លោក​យល់​ឃើញ​ថា មិន​គួរ​មាន​បទល្មើស​អ្វី​កើតឡើង​នោះ​ទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×