ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង មានឱកាសច្រើនលើកពាន Wolrd Cup 2022

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំពឹងថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង មានឱកាសច្រើនក្នុងការលើកពាន Wolrd Cup 2022 នៅប្រទេសកាតា ដែលគ្រោងនឹងបញ្ចប់នៅពេលខាងមុខដ៏ខ្លីនេះ។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹង Comment របស់ក្រុមយុជនខ្មែរនៅខ្លឹមសារដែលសម្តេចបង្ហោះពីការដំណើរធ្វើដំណើរទៅកាប់ទ្វីបអឺរ៉ុប នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ដោយសម្តេចបានមានប្រសាសន៍ថា «បាល់មូលចៅ តែតាមការពិនិត្យបារាំងមានឱកាសច្រើនជាងគេ»។

សូមបញ្ជាក់ថា រហូតមកពេលនេះ​ ការប្រកួតបាល់ទាត់ពិភពលោក Wolrd Cup 2022 នៅប្រទេសកាតា ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយរកឃើញ៤ក្រុម កំពុងប្រជែងដណ្តើមជើងឯក រួមមាន៖ បារាំង, អាហ្សង់ទីន, ក្រូអាត និងម៉ារ៉ុក។ ប្រទេសបារាំង បានឡើងមកវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនេះ ក្រោយយកឈ្នះក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតនាយប់រំលងអធ្រាត្រចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម