Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញហើយម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរទាំង៣ប្រភេទប្រចាំឆ្នាំ២០២២

កាលពី​រាត្រីថ្ងៃទី០៩​ ខែធ្នូ​ សហគ្រិនខ្មែរគាំទ្រដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានប្រកាសលទ្ធផល  និងប្រគល់រង្វាន់ជូនដល់សហគ្រិនឆ្នើមដែលបានឈ្នះពានរង្វាន់សហគ្រិនខ្មែរទាំង​បីប្រភេទ ក្រោមអធិបតីភាព ដ៏ ខ្ពង់ខ្ពស់របស់ ​​​ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព។​

ពិធីប្រគល់ពានរង្វាន់នេះត្រូវបានអនុវត្តដោយសហគ្រិនខ្មែរ ដោយមាន ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ ជានាយកប្រតិបត្តិ ដើម្បីអបអរសាទរដល់កិច្ចខំប្រឹងប្រែងរបស់បេក្ខជនចូលរួមប្រកួតប្រជែងពានរង្វាន់​​សហគ្រិនខ្មែរ​ កម្រិតវិទ្យាល័យ ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី និងពានរង្វាន់សហគ្រិនខ្មែរ​​ សហគ្រាសធុនតូច​ និងមធ្យម ដែលកម្មវិធីប្រកួតនេះបានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ ២០២២។

ជាសមិទ្ធផលម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតទាំងបីប្រភេទរួមមាន៖

ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ​​សហគ្រាសធុនតូចនិងមធ្យមទាំង ក្រុមហ៊ុនរួមមាន៖

១. ជ័យលាភីលេខ ១៖  ភ្លើងគប់ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៨,​០០០,០០០ រៀល​ (៧,០០០  ដុ​​ល្លារ)

២. ជ័យលាភីលេខ ២៖ កសិដ្ឋាន៤០០ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៤,​០០០,០០០ រៀល (៦,០០០ ដុ​​ល្លារ)

៣. ជ័យលាភីលេខ ៣៖ អេស៊ា អិល & អ៊ី ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,​០០០,០០០ រៀល (៥,០០០ ដុ​​ល្លារ)

៤. ជ័យលាភីលេខ ៤៖ ផ្តៅ ម៉ាឃីត ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,​០០០,០០០ រៀល (៤,០០០ ដុ​​ល្លារ)

ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី៤ក្រុមហ៊ុនរួមមាន៖

១. ជ័យលាភីលេខ ១៖ ហ្វីប កូកូ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,​០០០,០០០ រៀល​ (៥,០០០ ដុ​​ល្លារ)

២. ជ័យលាភីលេខ ២៖ អាហ្គ្រោណេតឈ័រ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,​០០០,០០០​ រៀល (៤,០០០ ដុ​​ល្លារ)

៣. ជ័យលាភីលេខ ៣៖ អាន់ស៊ីនត្រា ទទួលបានពានរង្វាន់ និងទឹកប្រាក់ ​១២,​០០០,០០០ រៀល (៣,០០០ ដុ​​ល្លារ)

៤. ជ័យលាភីលេខ ៤៖ ស៊ូឌ្រេន​ ទទួលបានពានរង្វាន់ និងទឹកប្រាក់​​​ ៨,​០០០,០០០​ រៀល (២,០០០ ដុ​​ល្លារ)

ជ័យលាភីពានរង្វាន់កិត្តិយស៖ ក្រុមហ៊ុន Sela Pepper Cambodia ក្នុងការទទួលស្គាល់ជារោងចក្រកែច្នៃម្រេច ដ៏ទំនើបមួយរបស់កម្ពុជាជាមួយនឹងឧបករណ៍ច្នៃប្រឌិតក្នុងផ្ទះ និងការនាំចេញទៅក្រៅប្រទេស។

ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ៣ក្រុមរួមមាន៖

១. ជ័យលាភីលេខ ១៖ CO2 Converter ទទួលបានពានរង្វាន់ និងទឹកប្រាក់​ ៨,​០០០,០០០​​ រៀល (២,០០០ ដុ​​ល្លារ)

២. ជ័យលាភីលេខ ២៖ B Positive ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៦,​០០០,០០០​ រៀល​ (១,៥០០ ដុ​​ល្លារ)

៣. ជ័យលាភីលេខ ៣៖ Synergy ទទួលបានពានរង្វាន់ និងទឹកប្រាក់​ ៤,​០០០,០០០ រៀល (១,០០០ ដុ​​ល្លារ)

ថ្លែងនៅក្នុងការបើកកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ ២០២២ ឯកឧត្តមវង្សីវិស្សុត បានមានប្រសាសន៍ថា៖ ការរៀបចំកម្មវិធី ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២២ ជាលើកទី២នេះ ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ី ដ៏រស់រវើក និងអំណោយផលសម្រាប់ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា។ កម្មវិធីបានប្រព្រឹត្តទៅស្របពេលដែល ព្រះរាជាណាចក្រកម្ពុជាទើបទទួលបាននូវជោគជ័យដ៏ត្រចះត្រង់ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលថ្មីៗនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ គឺជា កិត្យានុភាព និងជាមោទនភាពជាតិដ៏ខ្ពស់ត្រដែត ដែលឆ្លុះបញ្ចាំងឱ្យឃើញពីដំណើរឈានឡើងជាបន្តបន្ទាប់ របស់កម្ពុជាទាំងក្នុងកម្រិតនៃការអភិវឌ្ឍ និងទាំងសមត្ថភាពក្នុងការដឹកនាំកិច្ចការអន្តរជាតិ ពិសេសក្នុងរយៈពេល ជាងពីរទសវត្សចុងក្រោយនេះ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង និងភ្លឺស្វាងក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិតឈៀងវណ្ណមុនិណ្ឌ ក៏បានមានប្រសាសន៍ថា៖ “កម្មវិធីគាំទ្រនាៗដែលសហគ្រិនខ្មែរ បានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹង ចក្ខុវិស័យក្លាយជាថ្នាលជាតិ ក្នុងការលើកកម្ពស់រាល់សកម្មភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា។ ជាសមិទ្ធផល សិស្សានុសិស្ស ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម ជាច្រើនបានក្លាយជាអ្នកទទួលផលក្រោយពីបានបង្កើត សហគ្រិនខ្មែរ ដែលបានដើរតួជាកាតាលីករ បានបង្កើត និង បំពេញកម្មវិធីជាច្រើនក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដូចជា៖ ការស្វែងរកគន្លឹះដែលបំពេញចន្លោះក្នុងប្រព័ន្ធអេកូឡូស៊ី ការកសាងភាពជឿជាក់ក្នុងប្រព័ន្ធ,  ការបង្កើតកម្មវិធីថ្មីៗជាមួយដៃគូ, ការបង្កើនកិច្ចសហការកៀរគថវិការ, ដើម្បីបំពេញបន្ថែម ប៉ុន្តែ មិនប្រកួតប្រជែង ជាមួយដៃគូក្នុងប្រព័ន្ធ។

×