Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែង​ៗ​ណាស់ ពិចារណា​តាមការគួរ! បន្ទាយមានជ័យ កែង​ហាយ​វេ​ទៅបាត់​ដំបង កង់​បី​ដឹក​មនុស្ស​មួយ​គ្រូ​សារ…

ពិតណាស់ គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនេះ គឺបានកើតឡើងដោយសារតែទង្វើបើកបរល្មើសច្បាប់ចរាចរណ៍ ដែលក្នុងនោះដូចជា បើកលើសល្បឿនកំណត់ បើកបរទាំងស្ថានភាពស្រវឹង ព្រហើន និងមិនមានការប្រុងប្រយ័ត្នជាដើម។

ជាក់ស្តែង ដូចជាករណីជាដើម គឺពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ដែលកង់បី (PassApp) ធំ១គ្រឿង ដឹកមួយគ្រួសារ ត្រូវរថយន្តធំ១គ្រឿង បុកពេញទំហឹង ខណៈព្យាយាមបើកឆ្លងផ្លូវបំបែក ដោយគ្មានការប្រុងប្រយ័ត្ន។ ប៉ុន្តែ សំណាងហើយ ដែលពុំមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរ ដោយគ្រាន់តែអ្នកបើករបួសស្រាល ខណៈកង់បីផ្អែកខាងមុខគឺថាឡើងរួញខ្ទេចតែម្តង។

តាមរយៈវីដេអូស្តែងៗ បានបង្ហាញឲ្យឃើញ ខណៈមកដល់ជិតត្រង់ផ្លូវបំបែក គេបានឃើញឡានធំ វ៉ៃភ្លើងហ្វា ប៉ុន្តែ កង់បីបាចាធំ១គ្រឿង ហាក់ពុំឃើញការសុំផ្លូវ និងព្យាយាមបើកឆ្លងផ្លូវទាំងប្រថុយ ដែលជាលទ្ធផល ត្រូវជួបគ្រោះថ្នាក់បែបនេះ។

ក្រោយពីបានឃើញបែបនេះ មហាជនភាគច្រើន បានស្តីបន្ទោសឲ្យខាងកង់បី ជាអ្នកខុសទាំងស្រុងតែម្តង ព្រោះបើកបរគ្មានការប្រុងប្រយ័ត្ន មិនគិតពីអាយុជីវិតអ្នករួមដំណើរជាមួយសោះឡើយ។ ប៉ុន្តែ ក្នុងនោះ គេក៏បានស្តីបន្ទោសឡានធំផងដែរថា មកដល់ចំណុចផ្លូវបំបែកហើយ តែមិនចេះបង្អង់ល្បឿនសោះ។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវបំបែក ព្រំប្រទល់ខេត្តបន្ទាយមានជ័យ កែងផ្លូវហាយវេ ទៅបាត់តំបង កាលពីវេលាម៉ោង ៥ និង ៥០ នាទី ថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×