Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសចរអន្តរជាតិជាង ១,៥៧ លាននាក់ បានចូលមកទស្សនាកម្ពុជា ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២

ភ្នំពេញ៖ បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ រយៈពេល១០ខែ មានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាតាមផ្លូវអាកាស ៥៥ម៉ឺន ៩៩១៨នាក់ កើនឡើង ៧០៦,៦ភាគរយ, ផ្លូវគោកប្រមាណ ១លាននាក់ កើនឡើង១២៤០,៤ភាគរយ និងផ្លូវទឹក ១ម៉ឺន ៤៨៧នាក់ កើនឡើងជាង ៥២ម៉ឺនភាគរយ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប ១,៥៧លាននាក់ កើនឡើង ៩៩១,១ភាគរយ បើធៀបនឹងរយៈពេល ១០ខែដូចគ្នានៃឆ្នាំ២០២១។

របាយការណ៍ដដែល បានបន្តថា ភ្ញៀវទេសចរជាតិមានចំនួន ៩,៤៧ លាននាក់ កើនឡើង ២០៩,៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ១,៣៨លាននាក់ កើនឡើង ៦១៦,៧ភាគរយ។ ហើយចំពោះភ្ញៀវទេសចរកម្ពុជា ដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន ៦៦ម៉ឺននាក់ កើនឡើង ៣២៧៦,៣ភាគរយ ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២២ដូចគ្នានេះ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ក្រសួងទេសចរណ៍ ទីផ្សារទេសចរកំពូលទាំង១០ ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖ ប្រទេសថៃ ៥៩ម៉ឺននាក់, វៀតណាម ៣៤ម៉ឺននាក់ ចិនជាង ៧ម៉ឺន នាក់ សហរដ្ឋអាមេរិកជាង ៦ម៉ឺននាក់ ឡាវជិត ៦ម៉ឺននាក់ ឥណ្ឌូណេស៊ីជិត ៦ម៉ឺន នាក់ កូរ៉េខាងត្បូងជាង ៤ម៉ឺននាក់ ម៉ាឡាស៊ីជាង ៤ម៉ឺននាក់, បារាំងជាង ៣ម៉ឺន នាក់ និងចក្រភពអង់គ្លេសជិត ៣ម៉ឺននាក់៕

×