Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ថោង ខុន៖ ពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃ បានបង្កការសប្បាយជូនប្រជាជន និងភ្ញៀវទេសចរមកកម្សាន្តជាង ៧០ម៉ឺននាក់

ព្រះសីហនុ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ដើម្បីបង្កការសប្បាយជូនពួកគាត់ និងដើម្បីអបអរមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បុណ្យសមុទ្រ បាននិងកំពុងរៀបចំនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។

រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា នៅថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃទី១១ ខែធ្នូ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលមកម្សាន្តជាង៣០ម៉ឺននាក់ ខណៈនៅថ្ងៃទី១ និងទី២ មានចំនួនសរុបជាង៤០ម៉ឺននាក់។

ឯកឧត្តម ថោង ខុន បានបន្តថា ក្នុងពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះ មានភ្ញៀវសរុបប្រមាណជាង៧០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ៧០៨,០០០នាក់ និងភ្ញៀវបរទេស៤,០០០នាក់។ ហើយប្រជាជនមានការសប្បាយរីករាយក្នុងការមកកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រនេះ ទាំងពេលយប់ និងពេលថ្ងៃ ក្នុងនោះពួកគេមួយចំនួនក៏បានបន្តទៅទស្សនានៅតាមគោលដៅទេសចរណ៍ដទៃទៀតដែរ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងដែរថា នាឱកាសបុណ្យសមុទ្រនេះដែរ ក៏មានភ្ញៀវចូលមកតាមព្រលានយន្តហោះអន្តរជាតិចំនួន ៧ជើងផងដែរ ដោយមានភ្ញៀវសរុប២៩១នាក់​។ ភ្ញៀវដែលបន្តហួសទៅកម្សាន្តនៅតាមបណ្តាកោះមានភ្ញៀវសរុប១១៧៣នាក់ និងនៅតាមរមណីយដ្ឋាន បណ្តាឆ្នេរ និងទស្សនាតន្រ្តីនានា មានចំនួនសរុប ៧១១,១២៣នាក់។

គួរបញ្ជាក់ថ់ា ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ នៅតាមបណ្ដោយឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ មានការរៀបចំប្រគំតន្ត្រីធំៗ និងសកម្មភាពកម្សាន្តជាច្រើន។ ហើយនៅវេលាយប់ មានការសម្ដែងសិល្បៈ របាំ ចម្រៀងនៅលើឆាកធំនៃទីលានតេជោ ដែលភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគឺអាចចូលទស្សនាកម្សាន្តដោយសេរី។ ក្រៅពីនេះ ក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងមហោស្រពម្ហូបអាហារ និងភេសជ្ជៈនៅទីលាតេជោផងដែរ សរុបទាំងអស់មានចំនួន ៣០០ស្ដង់៕

×