តាម Nikkei Asian Review របស់ជប៉ុន ដែលដកស្រង់ប្រពភពមិនបញ្ចេញឈ្មោះឲ្យដឹងថា លោកគីម ជុងអ៊ុន នឹងហោះហើរទៅក្រុងប៉េកាំងនៅថ្ងៃទី ១៩ មិថុនានេះ ។ បណ្តាសន្តិសុខកំពុងត្រូវបានរឹងបន្តឹងនៅរដ្ឋធានីប៉េកាំង។
លោកគីម ជុងអ៊ុន ជួបជាមួយលោកស៊ី ជិនពៀន កាលពីថ្ងៃទី ៧ ខែឧសភា ។
នេះជាលើកទី ៣ ហើយ ក្នុងឆ្នាំពាក់កណ្តាលឆ្នាំ ២០១៨ ដែលលោកគីម ជុងអ៊ុន បានទៅជួបជាមួយលោក ស៊ី ជិនពៀន នៅប្រទេសចិន ។ តាមគម្រោងលោក គីម ជុងអ៊ុន នឹងរាយការណ៍ជូនលោកស៊ី ជិនពៀន អំពីលទ្ធផលនៃជំនួបកំពូលអាមេរិក-កូរ៉េខាងជើង កាលពីថ្ងៃទី ១២ ខែមិថុនា នៅសិង្ហបុរីកន្លងមក ។ ទន្ទឹមនោះប្រហែលជាលោកគីម ជុងអ៊ុននឹងប្រឹក្សាយោបល់បន្ថែមអំពីយុទ្ធសាស្ត្រចរចានាថ្ងៃអនាគត ។
លោកគីម ជុងអ៊ុន អាចប្រើប្រាស់យន្តហោះពិសេសរបស់ខ្លួនឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ។
ចិន គឺជាសម្ព័ន្ធមិត្តនិងជាបង្អែកសេដ្ឋកិច្ចក្នុងអំឡុងពេលដ៏វែងរបស់កូរ៉េខាងជើង ។ ក្នុងរង្វង់តែ ៤ ខែប៉ុណ្ណោះ តែលោកគីម ជុងអ៊ុន បានទៅកាន់ប៉េកាំងដល់ទៅ ៣ លើក ព្រោះមានបំណងចង់បង្ហាញជាមួយអាមេរិកថា កូរ៉េខាងជើង នៅតែត្រូវការជំនួយគាំទ្រអំពីប្រទេសចិនដដែល ។ ខណៈពេលនោះក្រុងប៉េកាំងក៏ឆ្លៀតប្រើឥទ្ធិពលរបស់ខ្លួនទៅលើក្រុងព្យុងយ៉ាងប្រៀបដូចជាសន្លឹកបៀរមួយសន្លឹកសម្រាប់ការតថ្លៃ ក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងក្តៅឡើងជាមួយនឹងក្រុងវ៉ាស៊ីនតោន ៕ សូយន