តាម Reuters ដែលបន្តផ្សាយព័ត៌មានពីទីភ្នាក់ព័ត៌មាន RIA ឲ្យដឹងថា ប្រធានាធិបតី វ្លាឌីមៀ ពូទីន និងសមាសភាគីកូរ៉េខាងត្បូង Moon Jae-in មានគម្រោងពិភាក្សាគ្នាអំពីគំរោងសហប្រតិបត្តិការរួមនឹងកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងត្បូងទៅកាន់ក្រុងមូស្គូជាលើកដំបូងនេះ ។ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Moon នៅប្រទេសរុស្ស៊ី មានរយៈពេល ៣ ថ្ងៃ ហើយនេះក៏ជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បន្ទាប់ពីការអាក់ខាន ១៨ ឆ្នាំមកហើយ (ចាប់តាំងពីឆ្នាំ ១៩៩៩មក) ៕ សូយន


