តាមស្ថានីយ៍ទូរទស្សន៍ និងវិទ្យុកូរ៉េខាងត្បូង កាលពីថ្ងៃទី ១៨ ខែមិថុនា ឲ្យដឹងថា ៖ កាលពីថ្ងៃទី ១១ ខែមិថុនា មាននាវិកកូរ៉េខាងជើង ៥ រូប បានរសាត់អណ្តែតមកកាន់តំបន់សមុទ្រប៉ែកខាងកើត ហើយត្រូវបានប៉ូលិសល្បាតសមុទ្រកូរ៉េខាងត្បូង ជួយសង្គ្រោះ ។
ក្នុងចំណោមនាវិកទាំង ៥ មាននាវិក ៤រូប ស្នើសុំវិលត្រឡប់ទៅកូរ៉េខាងជើងវិញ ហើយមានតែនាវិកតែម្នាក់ប៉ុណ្ណោះ ដែលសុំជ្រកកោននយោបាយ ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានដំណើរការប្រគល់នាវិក ៤នាក់ ឲ្យកូរ៉េខាងជើង កាលពីថ្ងៃទី ១៥ ខែមិថុនា ប៉ុន្តែប្រតិកម្មនឹងខ្លឹមសារនៃកិច្ចចរចាប្រគល់ទទួលនេះ ពុំត្រូវបានគេទម្លាយចេញឡើយ ៕ សូយន